ជនជាតិវៀតណាមចូលមកកាប់នឹងដឹកជញ្ជូនឈើ តាមរថយន្តកែឆ្នៃនៅចន្លោះប៉ុស្តិ៍៥នឹងប៉ុស្តិ៍៦គគ្រិក គគ្រេងនារដូវភ្ជុំបិណ្ឌសមត្ថកិច្ចនៅទីនោះមិនខ្វល់

ដោយ:លោក រស់ សុភា

មណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជកាមួយចំនួន នៅខេត្តមណ្ឌលគិរី បានឲ្យ
ដឹងថា ក្នុងថ្ងៃភ្ជុំមានឈ្មួញ លួចចេញឈើប្រមាណ ជិតមួយរយគោយន្តកែច្នៃ ប្រភពព័ត៌មានពីមន្ត្រីតូចតាច
នៅស្រុកពេជ្រាដា បានបង្ហើបថា ក្នុងអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ កន្លងទៅប៉ុន្មានថ្ងៃមុននេះ មានថៅកែជាជនជាតិ
វៀតណាម នឹងឈ្មួញជាជនជាតិខ្មែរ បានលួចនាំឈើចម្រុះ រាប់រយម៉ែត្រគូបចេញ ពីទឹកដីស្រុកពេជ្រាដា ចូល
ទៅប្រទេសវៀតណាម តាមចន្លោះច្រករបៀងប៉ុស្តិ៍លេខតិ៍៥ នឹងប៉ុស្តិ៍លេខ៦ ។

បើតាមសេចក្តីរាយការណ៍ ពីប្រជាសហគម នឹងពលរដ្ឋរស់ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ក្នុងរយៈពេល
៧ថ្ងៃ គិតចាប់ពីរថ្ងៃទី៨ តុលា ២០១៥ មកដល់ថ្ងៃទី១៥ តុលា ២០១៥ នេះ យ៉ាងហោចណាស់ ក្នុងមួយថ្ងៃៗ
មានត្រាក់ទ័រវៀតណាម ពី១០ទៅ១៥គ្រឿង ហើយក្នុងមួយគ្រឿង អាចដឹកបានយ៉ាងហោចណាស់៣ ទៅ៥
ម៉ែត្រគូប ចូលមកកាប់ឈើនៅទឹកដីខ្មែរ ត្រង់ចំណុចចន្លោះប៉ុស្តិ៍5 នឹងប៉ុស្តិ៍6 ដែលគេហៅថា (ប៉ុស្តិ៍ដាក់ជម)
ស្ថិតនៅឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។

ជាក់ស្ដែងនៅល្ងាចថ្ងៃទី១២ តុលា វេលាម៉ោង៣រសៀល ប្រជាពលរដ្ឋចំនួនពីរនាក់ ដែលបានចូលទៅចំណុច
ខាងលើនោះ គ្រាន់តែទៅដល់ពាក់កណ្ដាលផ្លូវ នៅចំណុចដែលគេហៅថា (ពាមអូរ៉ែត) ពួកគាត់បានយកម៉ា
ស៊ីនថតរូបភាព ត្រាក់ទ័រវៀតណាម ដែលកំពុងដឹកឈើ នឹងអូសឈើ ចេញពីដីខ្មែរ។ ក៏ស្រាប់តែមានទាហ៊ាន
មួយក្រុម មកគំរាម គំហែង នឹងចាប់ដកយកម៉ាស៊ីនថត លុបរូបភាពទាំងអស់ចោល ហើយបានគំរាមថា ត្រូវ
ឈប់មកថតនៅកន្លែងនេះទៀត ព្រោះកន្លែងនេះ ក្រោមការគ្រប់គ្រងរបស់ ( អាញ់ ) បើមានមុខមកថ្ងៃក្រោយ
ទៀត ពួកឯងចាំមើលទៅ ថាយ៉ាងម៉េចនឹងដឹងហើយ។

ប្រភពដដែលបានបញ្ជាក់ឲ្តដឹងទៀតថា ក្រុមទាហ៊ាននោះមានគ្នាបីនាក់ ទីមួយឈ្មោះ ត្រា ទីពីរ ឈ្មោះ ថាត
ទីបី ឈ្មោះវាន់ សុណូ ជាទាហ៊ានវរៈការពារព្រំដែនគោកលេខ១០៣ ប្រចាំព្រំដែនស្រុកពេជ្រាដា។

ជុំវិញបញ្ហានេះលោក អ៊ុំ សុវណ្ណ មេបញ្ជាការវរៈ១០៣ នៅពេលដែលអ្នកសារព័ត៌មានយើង ទូរស័ព្ទទៅសុំការ
បំភ្លឺពីលោក ក៍ត្រូវបានឆ្លើយថា អ្នកណាហ្នឹង ស្ដាប់មិនបានទេ ខ្ញុំជាប់រវល់នៅប្រជុំឯវៀតណាម រួចក៏បិទទូរ
ស័ព្ទតែម្ដង។ ចំណែកក្រុមទាហ៊ាន ដែលរងការចោតប្រកាន់ពីប្រជាពលរដ្ឋថា បានចាប់ដកម៉ាស៊ីនថត លុប
រូបចោលនោះ ក៏មិនអាចសុំការបំភ្លឺបានដែរ ព្រោះអត់ស្គាល់លេខទូរស័ព្ទ។

សូមរំឭកថា នាពេលកន្លងមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានប្រកាសឲ្យមន្ត្រី
ថ្នាក់ក្រោមទាំងអស់ អនុវត្តការបិទច្រករបៀង និងបញ្ឈប់ការជួលដីឲ្យជនជាតិវៀតណាម នៅតាមព្រំដែន
ជៀសវាងកើតមានបទល្មើស និងជម្លោះពេលអនាគត។

សម្តេចក្រឡាហោម ស ខេង លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពការងារ កំណត់
បង្គោលខណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងប្រទេសកម្ពុជានិងវៀតណាម។ សម្តេចមានប្រសាសន៍ថា
កម្ពុជា មានច្រកអន្តរជាតិធំៗ គ្រប់គ្រាន់ហើយ ដូច្នេះមិនចាំបាច់មានច្រករបៀង ដែលអាចមានការប្រព្រឹត្ត
បទល្មើស ជាច្រើនឆ្លងកាត់នោះទេ។ សម្តេចបន្ថែមថាបញ្ហាចម្បងមួយទៀត ដែលសមត្ថកិច្ចត្រូវយកចិត្តទុក
ដាក់ គឺត្រូវទប់ស្កាត់ជនអន្តោប្រវេសន៍ ខុសច្បាប់ដែលហូរចូលមកកម្ពុជា និងបញ្ឈប់ការជួលដីដល់ជនជាតិ
វៀតណាម សម្រាប់ធ្វើស្រែចម្ការ ឬស៊ីឈ្នួលច្រូតស្រូវឲ្យជនជាតិវៀតណាម ដែលបានជួលដីខ្មែរ ដែលបញ្ហា
ទាំងនេះនឹងបង្កឲ្យក្លាយជាវិវាទព្រំដែនក្នុងពេលអនាគត៕៧

2015-10-16_18.00.14

IMG-20151016-WA0003

សូមជួយស៊ែរព័ត៌មាននេះផង: