រថយន្តកង់១០ដឹកអេតចាយសំពីងសំពោងក្រឡាប់ សង្កត់ផ្ទះពលរដ្ឋ១ខ្នងរបួសធ្ងន់ស្រាល២នាក់

ដោយ:សហការី

ខេត្តបាត់ដំបង ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក នៅវេលាម៉ោង១០
និង២០នាទីព្រឹក ថ្ងៃទី១៧ ខែតុលាឆ្នាំ ២០១៥នេះ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចំណុច
មុខវត្តរតន:ភ្នំព្រឹក ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ប្រភពកន្លែងកើតហេរុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាកហ៊ីយ៉ានដាយ ប្រភេទ
កង់១០ ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ព្រះសីហនុ ៣A .០៧ ៦៣ ដឹកអេតចាយ សំពើងសំពោងពេញ
រថយន្ត មិនដឹងមូលហេតុ បានក្រឡាប់ដោយខ្លួនឯង សង្កត់ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នង សង់ពីឈើបណ្តា
លឲ្យខូចខាតទាំងស្រុង និងមនុស្ស២នាក់ រងបួសធ្ងន់ស្រាលផងដែរ ។

ប្រភពដដែលបានបនតទៀតថា ជនរងគ្រោះទី១ ឈ្មោះ ឃួន ផន ភេទប្រុស អាយុ៧២ឆ្នាំ របួសធ្ងន់ និងទី២
ឈ្មោះ វន ស៊ីនិត ភេទស្រី អាយុ២៩ឆ្នាំ របួសស្រាល រីឯមូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ គេពុំ
ទាន់បានដឹងនៅឡើយទេ ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវគេ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តបង្ករ កំពុង
ត្រូវបាន សមត្ថកិច្ចប៉ូលិសចរាចរណ៍ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងវាស់វែង។/

2015-10-17_19.59.35

IMG-20151017-WA0009

សូមជួយស៊ែរព័ត៌មាននេះផង: