រថយន្តលិចសិសមេបញ្ជាការងអាវុធហត្ថស្រុកកែវសីម៉ា បើកលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកអុស រងការខូចខាតនឹងរបួសធ្ងន់

ដោយ: រស់ សុភា

ខេត្តមណ្ឌលគីរី ៖ ករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តលិចសិស នឹងរថយន្តដឹកអុស បុកគ្នាយ៉ាងពេញទំហិង
បណ្ដាលឲ្យរថយន្តលិចសិសមួយគ្រឿង រងការខូចខាតស្ទើតែទាំងស្រុង ហេតុការណ៍នេះបានកើតឡើង កាល
ពីវេលាម៉ោង៧ នឹង០៥នាទីល្ងេច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវជាតិលេខ៧៦ ត្រងចំណុច
គីឡូម៉ែត្រលេខ៩៤ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកអុស១គ្រឿង
បានមកឈប់ត្រងចំណុចគីឡូម៉ែត្រលេខ៩៤ ក្រោយមកបន្តិច ក៍មានរថយន្តលិចសិស ពណ៍ស្ក គ្មានស្លាក
លេខ១គ្រឿង ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា បានមកបុកយ៉ាងពេញទំហិងតែម្ដង ទំនងអ្នកបើកបរលិច
សិសនោះមើលមិនទាន់ ណាមួយរថយន្តអុសឈប់មិនមាន ដាក់អ្វីជាសំគាល់ឲ្យដឹងផង។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះ គឺបង្កឡើងដោយរថយន្តដឹកអុស
ឈប់លើដងផ្លូវគ្មានដាក់សញ្ញាសំគាល់ ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើង ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា រថយន្តម៉ាកលិចសិសពណ៍ស្ក គ្រោះថ្នាក់នេះជារបស់លោកសាក់ សារ៉ុន
មេបញ្ជាការងរាជអាវុធហត្ថ ស្រុកកែវសីម៉ា រងរបួសធ្ងន់ធ្ងរ បច្ចុប្បន្នត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅប្រ
ទេសវៀតណាម រីឯរថយន្តទាំ២គ្រឿង សមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគបាលស្រុកស្នួល
រងចាំដោះស្រាយនៅពេលក្រោយ។/

IMG-20151018-WA0005

IMG-20151018-WA0004

IMG-20151018-WA0006

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author