ដោយ: រស់ សុភា
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគិរី
បានដឹកនាំ នឹងមានការចូលរួមពី អភិបាលក្រុង សែនមនោរម្យ លោកប្រធានមន្ទីរសុខាភិបាល លោកប្រធាន
អង្គភាពគយ និងរដ្ឋករ លោក ប្រធានមន្ទីរមុខងារនិងសាធារណៈ បានអញ្ជើញចុះជួបសំណេះសំណាល និង
នាំយកស៊ីមងត៍ ចំនួន៥តោន មកប្រគេនព្រះសង្ឃចំនួន២វត្ត ក្នុងនោះប្រគេនដល់ព្រះសង្ឃ គង់នៅវត្តរតន
មណ្ឌលរង្សី ស្ថិតនៅភូមិស្រែសង្គម ឃុំស្រែសង្គម ចំនួន២តោន ប្រគេនដល់វត្តស្រែសុវណ្ណរាម តេជោ សែន
ជ័យ ( ហៅវត្តស្រែហ៊ុយ ) ស៊ីម៉ងត៍ចំនួន៣តោន ព្រមទាំងផ្តល់នូវអណ្ដូងទឹកស្នប់ចំនួន១អណ្ដូង ទៅតាសំ
ណូមពររបស់ព្រះសង្ឃ នឹងប្រជាពលរដ្ឋភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ព្រះចៅអធិការវត្តស្រែសុវណ្ណ តេជោ សែនជ័យ បានមានអង្គដិការថា បច្ចុប្បន្ននេះវត្តស្រែ សុវណ្ណតេជោសែន
ជ័យ ( ហៅវត្តស្រែហ៊ុយ ) មានការខ្វះខាត នូវបច្ច័យ សម្រាប់កសាងរបង និង ព្រះវិហារ ដោយប្រជាពលរដ្ឋ
នៅក្នុងឃុំស្រែហ៊ុយ ភាគច្រើនជាជនជាតិដើម ភាគតិច ពុំសូវមាន លទ្ធភាពក្នុងការចូលរួមកសាងវត្ត។
ព្រះចៅអធិការវត្ត ក៏បានមានអង្គដិការ សូមអំពាវនាវ ដល់សប្បុរសជន ទាំងក្នុងខេត្ត និងក្រៅ ខេត្តសូមមេត្តា
ជួយចាប់មគ្គផលជាបច្ច័យ និងសំភារៈផ្សេងៗ សម្រាប់ជួយកសាងវត្ត ទោះតិចក្តី ច្រើនក្តីតាមសទ្ធាជ្រះថ្លាតាម
រយះការចូលរួមធ្វើបុណ្យផ្កា និងបុណ្យកឋិនទានជា ដើម ។/