សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីនាំយក អំណោយចែកដល់ប្រជាពលរដ្ឋ៧៣គ្រួសារនៅក្រុង សែនមនោរម្យ

ដោយ: រស់ សុភា

មណ្ឌលគិរី ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអៀង
បានចុះទៅជួបសំណេះសំណា នឹងនាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកទៅដល់ប្រជាពលរដ្ឋ ចំនួន
៧៣គ្រួសារ កាលពីថ្ងៃ២១ ខែតុលា ឆ្នាំ២០១៥ នៅភូមិពូត្រំថ្មី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្រមណ្ឌល
គិរី។
ក្នុងឱកាសនោះ ឯឧត្តម ស្វាយ សំអៀង អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា កាកបាទក្រហម
ជាអង្គភាពមួយ ដែលធ្វើការងារមនុស្សធម៍ ហើយរាល់កិច្ចការទាំងអស់ កាកបាទក្រហមតែងតែមានការចូល
រួម ពីសប្បុរសជន។ ឯឧត្តមបានលើឡើងទៀតថា បុគ្គលមួយចំនួនបានយល់ថា កាកបាទក្រហមជាអង្គភាព
ដែលសំបូរធនធាន ព្រោះមានអំណោយចែកជូនគ្រប់ពេល ដែលមានបញ្ហា ប៉ុន្តែវា មិនមែនបែបនោះទេ កាក
បាទក្រហមជាការងារស្ម័គ្រចិត្ត មិនមានប្រាក់ខែនោះទេ អំណោយដែលចែកជូន គ្រប់ពេលនោះជា ការចូល
រួមជួយពីសប្បុរសជនទាំងឡាយ តាមរយៈការអំពាវនាវ របស់កាកបាទក្រហម ។

ឯកឧត្តមបានគូសបញ្ចាក់ថា ជាក់ស្តែងអំណោយដែលបានយក មកចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺបាន
ការរួមចំណែកដ៏ខ្ពង់ខ្ពស់ ពីព្រះចៅអធិការ ព្រមទាំងព្រះសង្ឃគង់នៅក្នុងវត្ត ព្រះពុទ្ធមណ្ឌលគិរី។ ឯកឧត្តម
បន្តថា តម្រូវការរបស់ប្រជាពលរដ្ឋ មានច្រើន កាកបាទក្រហមមិនអាចបំពេញបាន ទាំងស្រុងនោះទេ ប៉ុន្តែ
អាចជួយ ដោះ ទុក្ខលំបាកបានមួយគ្រាៗ ដែលធ្វើអោយប្រជាពលរដ្ឋមានលទ្ធភាព បន្តរការអភិវឌ្ឍន៍គ្រួសារ
បន្ថែមទៀតបាន។

អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល បានអោយដឹងថា អំណោយដែលចែកជូននាពេលនោះរួមមាន
អង្ករ១០គីឡូក្រាម មី១កេះ ទឹកដោះគោ១យួ ទឹកសុទ្ធ១យួ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ និងថវិការចំនួន ២ម៉ឺន
រៀលក្នុង១នាក់ផងដែរ។/

2015-10-23_08.31.09

IMG-20151022-WA0001

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author