បុរស២នាក់រងរបួសធ្ងន់ស្រាលដោយជនមិន ស្គាល់អត្តសញ្ញាណ​គប់នឹងដុំថ្ម

ដោយ: លោក សរ សារឿន

ខេត្តប៉ៃលិន ៖ បុរស់២នាក់ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវលេខ៥៧ ខណ:ត្រឡប់មកពីលេងសួនកុមា នៅ
មុខសាលាខេត្តប៉ៃលិន ត្រូវបានជនមិនស្គាល់មុខ តាមគប់នឹងដុំថ្មចំភ្នែកខាងឆ្វេង ធ្វើឲ្យដួលម៉ួតូរបួសធ្ងន់ម្នាក់
នឹងស្រាលម្នាក់ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅចំណុចហួសផ្លូវបំបែ
បប្រងែល២៥ម៉ែត្រ ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គេទាំង២នាក់បម្រុងឌុបគ្នា ទៅអង្គុយលេងសួនកុមា
នៅមុខសាលាខេត្តប៉ៃលិន ពេលទៅដល់ឃើញគេមានជម្លោះគ្នា ក៍ជិះម៉ូតូត្រឡប់មកផ្ទះវិញ មកដល់ចំណុច
កើតហេតុខាងលើ ក៍មានជនមិនស្គាល់មុខ តាមមកដល់ក៍គប់នឹងដុំថ្ម ចំភ្នែកខាងឆ្វេងហើយដួលម៉ូតូតែម្ដង
ក្រោយពេលកើតហេតុ ជនមិនស្គាល់មុខនោះ បានរត់គេចខ្លួនបាត់តែម្ដង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅទីនោះបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ សរ ឆៃយ៉ា ភេទប្រុស អាយុ២៤
ឆ្នាំ មុខរបរកសិករ ( ជិះពីក្រោយរងរបួសធ្ងន់ ) ទី២ ឈ្មោះ ម៉ៃ ភេទប្រុស អាយុ២១ឆ្នាំ កសិករ ( អ្នកឌុប រង
របួសស្រាល ) ជនរងគ្រោះទាំង២នាក់ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកវ៉េវស៊េរី
ចាស់គ្មានស្លាកលេខពណ៍ក្រហម ឌុបគ្នាពីរកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់តែឃើញ ជនរង
គ្រោះទាំងពីរនាក់ ដួលម៉ូតូនៅលើផ្លូវជាតិលេខ៥៧ ហើយឃើញម៉ូតូ២ទៅ៣គ្រឿង ជិះចេញបាត់ទៅ រួចមក
ឃើញពួកគេបានលើកម៉ូតូជិះឌុបបុរសរងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីព្យាបាល។ រីឯម៉ូតូជនរងគ្រោះត្រូវបានសមត្តកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារវិញ។/

received_1656172031334008

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author