ដោយ: សុវណ្ណ
បាត់ដំបង ៖ ពិធីបុណ្យអុំទូកបណ្តែតប្រទីប ក្នុងទីរួមខេត្តបាត់ដំបង ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង
២នឹង០០នាទី រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១នឹង០០នាទី ដល់ម៉ោង៥នឹង០០នាទីល្ងេច
នៅដងស្ទឹងសង្កែ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
តាមការឲ្យដឹងពីមន្ត្រីរៀបចំនៅទីនោះបានឲ្យដឹងថា ចំនួនទូកចូលរួមប្រកួតនៅឆ្នាំនេះ សរុបមានចំនួន២៤គូ
លើការពីឆ្នាំមុន២គូ គឺចាប់ផ្ដើមពី ចំណុចស្ពានសួនច្បា សម្ដេច ក្រឡាហោម សរ ខេង មកស្ពានថ្មថ្មី ។
ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណ: អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ពិធីបុណ្យអុំទូកនៅ
ឆ្នាំនេះគឺមានភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមទស្សនាច្រើនជាងឆ្នាំមុនៗ ដោយសារតែខេត្តបាត់ដំបងបាន
រៀបចំ សោភ័ណ្ឌភាពទីក្រុង បានល្អស្អាត ដែលជាទីក្រុងទទួលបានជ័យ លាភីលេខ១ ផ្ការំដួល៣ទង មាន
ចំណាត់ថ្នាក់ខ្ពស់ជាងគេ ធ្វើអោយមានឈ្មោះល្បី នាំអោយភ្ញៀវជាតិ និងអន្តរជាតិ ស្គាល់ច្រើន និងចង់មក
ទស្សនា។ ម្យ៉ាងវិញទៀត ពិធីនេះមានការតាំងពិពណ៌ ផលិតផលទំនិញរាប់រយតូប ដែលជាការផ្លាស់ប្តូរបទ
ពិសោធន៍គ្នា ទៅវិញទៅមក រវាងកម្ពុជា និងថៃ។ ក្នុងនោះក៏មានថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងខេត្តត្រាត និងខេត្ត
ចាន់បូរីប្រទេសថៃ មកចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
ឯកឧត្តមបន្តថា ក្នុងពិធីដ៏អស្ចារ្យនេះផងដែរ ក៏មានការយកចិត្តទុកខ្ពស់បំផុត ពីខាងអាជ្ញាធរពិសេសគឺកង
កម្លាំងនគរបាល និងអាវុធហត្ថ នៅតាមបណ្តាស្រុក ជាពិសេសក្នុងខេត្តបាត់ដំបង ទាំងមូលបានចូលរួមរៀប
ចំសណ្តាប់ធ្នាប់ ការពារសន្តិសុខនិងសំរួលចរាចរណ៍ផងដែរ៕