ដោយ ៖ សរ សារ៉េត
ខេត្តប៉ៃលិន ៖ បុរសម្នាក់បានរងរបួសជើងខាងស្ដាំ ខណ:យកម៉ាស៊ីនទៅកាត់ស្មៅ នៅក្នុងចម្ការ របស់ខ្លួន
ពេលកំពុងកាត់ស្មៅជិតហើយ១ជួរ ក៍កាត់ចំនឹងដុំថ្ម បណ្ដាលឲ្យផ្លែកាំបិតបាក់ដាច់មកត្រូវ ចំករជើងខាងស្ដាំ
របួសធ្ងន់ហូរឈាមស្រោចលើដី បន្ទាប់ពីកើតហេតុជនរងគ្រោះ ក៍ខំប្រឹងដើរទៅហៅ ឲ្យអ្នកធ្វើចម្ការនៅជិត
នោះ ជួយយកមកផ្ទះរបស់ខ្លួន និងឲ្យបងប្អូនក្រុមគ្រួសារ ដឹកមកមន្ទីរពេទ្យបង្អែកខេត្ត ហេតុការណ៍នេះបាន
កើតឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅដីចម្ការដំឡូងមីក្រោយផ្ទះ
ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
អ្នកភូមិរស់នៅជិតនោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង ប្រុក ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើ
ចម្ការ រស់នៅភូមិសង្កាត់ ខាងលើ រងរបួសជិតកជើងខាងស្ដាំ គ្រូពេទ្យដេរអស់៦ផ្នេរ។
តាមសម្ដីជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថា នៅមុនពេលកើត
ហេតុ រួបគេបានដើរលីម៉ាស៊ីនកាត់ស្មៅ១គ្រឿង ទៅកាត់ស្មៅដំឡូងចម្ការក្រោយផ្ទះ ខណ:កំពុងតែកាត់ជួរទី១
ជិតអស់១ជួរ ស្រាប់តែផ្លែកាំបិតបានត្រូវចំដុំថ្ម បណ្ដាលឲ្យផ្លែកាំបិតបាក់ដាច់ផ្លែ ខ្ទាតមកត្រូវចំករខាងស្ដាំជើង
តែម្ដង។/