សាខាកាំកុងត្រូលខេត្តមណ្ឌលគិរីចុះត្រួតពិនិត្យ លើទំនិញវិចខ្ចប់ស្រាប់នឹងម្ហូបអាហាតាមផ្សារ រកឃើញទំនិញខូខគុណភាពជិត៥០០គីឡូយក្រាម ទៅដុតកម្ទេចចោល

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ កាលពីព្រិកថ្ថៃទី២៧ ខែតុលា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដឹកនាំដោយ
ប្រធានសាខាកាំកុងត្រូល លោក ចាន់ វាសនា ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំង
បទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរ ដែនដី បានចុះពិនិត្យទំនិញវេចខ្ចប់ស្រាប់ និងម្ហូបអាហារ នៅឃុំស្រែសង្គម
ស្រុកកោះញែក ខេត្តមណ្ឌលគិរី រកឃើញទំនិញខួចគុណភាព ជិត៥០០គីឡូក្រាមយកទៅដុតកម្ទេចចោល។

ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី លោក ចាន់ វាសនា បានអោយដឹងថា ក្នុងការចុះត្រួត ពិនិត្យនេះ
ផ្តោតទៅលើទំនិញវេចខ្ចប់ស្រាប់ ជាពិសេសទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ ទំនិញគ្មាន អនាម័យ និងទំ
និញគ្មានសុវត្ថិភាព រកឃើញមាន នឹងធ្វើការដកហូត យកទៅកំទេចចោលនេះ គឺដើម្បី ការពារផលប្រយោជន៍
និងសុខភាពអ្នកប្រើប្រាស់។

ទន្ទឹមនោះ ក្រុមការងារក៏បាន ធ្វើការណែនាំ ទៅដល់អាជីវករ អោយជៀសវាង ប្រើប្រាស់សារធាតុគីមី បន្ថែម
ទៅលើផលិតផលម្ហូបអាហារ និងបានពន្យល់ដល់អាជីវករ អោយដឹងពីអនម័យ និងការរៀបចំទំនិញលក់ដូរ
អោយមានសណ្តាប់ធ្នាប់ តាមប្រភេទទំនិញហូបចុក ទំនិញប្រើប្រាស់ដាក់អោយដាច់ដោយឡែកពីគ្នា។

លោក ចាន់ វាសនា បានបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យនេះ បានរកឃើញ ទំនិញខូចគុណភាព ដូចជាមី
កញ្ចប់ ងៀតគោកញ្ចប់ ស្រាបៀរ Expert ភេសជ្ជះម៉ាក forstar និងនំកញ្ចប់ផ្សេងៗ សរុបប្រមាណជិត៥០០
គីឡូក្រាម ហើយរាល់ទំនិញខូចគុណភាពទាំងនោះ ក្រុមការងារបានយកទៅដុតកម្ទេចចោលនៅវេលាម៉ោង១
និង១០នាទីរសៀល ថ្ងៃ២៧តុលា នៅអធិការដ្ឋាន នគរបាលស្រុកកោះញែក។/

IMG-20151027-WA0000

IMG-20151027-WA0003

IMG-20151027-WA0001

2015-10-28_08.45.33

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author