ដោយ ៖ សរ សារឿន
ខេត្តប៉ៃលិន ៖ ចោរថ្លើមធំម្នាក់ ជិះម៉ូតូចូលលួចធុងថ្នាំបាញ់ស្មៅ របស់ប្រជាពលរដ្ឋបានចំនួន៣ធុង ក្នុងភូមិ
អូរអិល ត្រូវបានសមត្តកិច្ច អ ហ បើករថយន្តល្បាតប្រទះឃើញ ក៍ចុះសួរនាំជនសង្ស័យពេលនោះជនសង្ស័យ
មានបំណងចង់រត់ ត្រូវកម្លាំង អ ហ ចាប់វ៉ៃខ្នោះ ករណីកើតខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង០០
នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្រប៉ៃលិន។
ករណីខាងលើនេះ ប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យថ្លើមធំ ជាចោរលួចធុងបាញ់ស្មៅ អស់លក្ខណ៍នេះ
ត្រូវបានអ្នកភូមិស្គាល់ឈ្មោះ យី ទុង ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរកសិកររស់នៅ ភូមិ ឃុំ កើតហេតុខាងលើ
បើកបរម៉ូតូម៉ាកសង់ C125 សេរី០៥គ្មានស្លាកលេខ ចំណែកម្ចាស់ធុងថ្នាំបាញ់ស្មៅ ឈ្មោះ គង់ ឡូញ ភេទ
ប្រុសអាយុ៣៥ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
បើតាមជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្តកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានទៅទិញ
ធុងបាញ់ស្មៅពីរផ្សារថៃ បានចំនួន៣ធុង យកមកទុកក្នុងផ្ទះបាយ សម្រាប់ជួលកម្មករ ដែលនៅក្នុងភូមិឲ្យទៅ
បាញ់ស្មៅដំឡូងមី លុះភ្លឺឡើងប្រហែលម៉ោង៧ជាង ស្រាប់តែមានកម្លាំង អ ហ មកប្រាប់ម្ចាស់ធុង មានបាន
បាត់ធុងបាញ់ស្មៅអត់ ពេលនោះរូបគាត់បានដើរទៅមើលធុង ដែលទុកក្នុងផ្ទះបាយពីល្ងេច ស្រាប់តែបាត់អស់
ធ្វើឲ្យមានការភ្ញាក់ផ្អើល រួចមករូបគាត់ម្ចាស់ធុង ក៍ជិះម៉ូតូទៅ អ ហ ខេត្តប៉ៃលិន ក៍បានាសួទៅជនសង្ស័យ
ឈ្មោះ យី ទុង ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានចូលលួចធុងបានចំនួន៣ធុងមែន ដោយធ្វើសក
ម្មភាពយកធុងនោះទៅលក់ ស្រាប់តែសមត្តកិច្ច កងរាជអាវុធហត្ថ ខេត្តចាប់បានតែម្ដង។
ពាក់ពន្ធ័ករណីខាងលើ ជនសង្ស័យរូបនេះ និងវត្ថុតាងសមត្តកិច្ច កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំ
រឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិនហើយ។/