ផ្លូវ​ទំនប់​កប់​ស្រូវ មាន​គេ​សុំ​ប្តូរ​ឈ្មោះ ទៅជា កប់​ឡាន​វិញ​

ភ្នំពេញ: ចរាចរ​តាមផ្លូវ​ទំនប់​កប់​ស្រូវ​សម្រាប់​រថយន្ត​តូច មិនអាច​ទៅមក​បានទេ ដោយសារ​ផ្លូវ​សម្រាប់​រថយន្ត​ធំ​វាង​ទីក្រុង​នេះ បាន​ខូច​ខ្ទេច​ទៅហើយ និង​មាន​គេ​ស្នើសុំ​ឲ្យ​ប្តូរ​ឈ្មោះ ពី​ផ្លូវ​ទំនប់​កប់​ស្រូវ ទៅជា​ផ្លូវ​ទំនប់​កប់​ឡាន​វិញ ទើប​វា​សម​ជាង​។​

​មុននេះ​បន្តិច ផ្លូវ​ទំនប់​កប់​ស្រូវ ជា​ផ្លូវ​ក្រាល​កៅស៊ូ សម្រាប់​ភ្ជាប់​ចរាចរ ពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ស្ពាន​ព្រែក​ព្នៅ ទៅ​ផ្លូវជាតិ​លេខ​លខ​៤ ត្រង់​ម្តុំ​វត្ត​ជម្ពូ​វ័​ន្ត​មាន​ចម្ងាយ​ប្រមាណ​ជា ១៣ គីឡូម៉ែត្រ ជា​ផ្លូវ​សម្រាប់​រថយន្ត​ធំ​ធ្វើចរាចរ​វាង​ទីក្រុង​ភ្នំពេញ​។​

​ឥឡូវ​ផ្លូវ​ទំនប់​កប់​ស្រូវ​ដដែល​នេះ ខូច​ខ្ទេច​អស់ហើយ ចាប់តាំងពី​គល់ស្ពាន​ព្រែក​ព្នៅ រហូត​ទៅដល់​ផ្លូវ​រថភ្លើង​បែក​ទៅ​តាកែវ​។ នៅលើ​ផ្លូវ​ជាង ១០ គីឡូម៉ែត្រ​នេះ​គ្មាន​កន្លែង​ណាមួយ​អត់​ជង្ហុក​នោះទេ គ្រាន់តែ​កន្លែង​ខ្លះ​តូច​កន្លែង​ខ្លះ​ធំ កន្លែង​ខ្លះ​រាក់ និង​កន្លែង​ខ្លះ​ជ្រៅ ហើយ​វែង​ដូចជា​ប្រឡាយទឹក​លិច រថយន្ត​តូច​បាត់​តែម្តង​។​

​នៅលើ​ផ្លូវ​ដែលមាន​រថយន្ត​ធំ ធ្វើចរាចរ​ពត់ពេន ទៅតាម​ស្ថានភាព​ផ្លូវ​បន្តកន្ទុយ​គ្នា ដោយ​មិនអាច​បើក​លើស​ល្បឿន​ពី​បី​ទៅ​ប្រាំ​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​បាន​នេះ ត្រូវបាន​អ្នកភូមិ​នៅតាម​សងខាង​ផ្លូវ​នេះ ប្រាប់ថា ស្ទើរតែ​រាល់ថ្ងៃ មាន​រថយន្ត​ដឹកទំនិញ​ក្រឡាប់​បន្តបន្ទាប់ ដោយសារតែ​ការបើក​គេច​ជង្ហុក​ជ្រៅៗ និង​ខ្លះ​ជាប់ផុង​ស្ទះ​ចរាចរ​ពេញ​មួយថ្ងៃ​ក៏មានដែរ​។​

​អ្នកភូមិ បាន​និយាយ​ឲ្យ​ដឹង​ទៀតថា កាលពី​មួយឆ្នាំ​មុននេះ ផ្លូវ​នេះ​មានការ​ជួសជុល​ជា​បន្តបន្ទាប់ តែ​ចាប់តាំងពី​កំណាត់​ផ្លូវ​នេះ មាន​គម្រោង​ស្តារឡើងវិញ​ជំ​ហ៊ាន​មួយ ដោយ​កំពុងតែ​អនុវត្ត​នៅ​ម្តុំ​ជម្ពូ​វ័​ន្ត​មក កុំ​ថា ឡើយ​ដល់​មានការ​ជួសជុល​ចាក់​កៅស៊ូ សូម្បីតែ​ការ​ឈូសឆាយ​នឹង​ចាក់ដី​លប់​ជង្ហុក​ជ្រៅៗ​នោះ​ក៏​គ្មាន​ដែរ​។​

​ស្ថានភាព​ផ្លូវ​ទំនប់​កប់​ស្រូវ​ពេលនេះ អ្នកបើកបរ​រថយន្ត​តូចៗ ដែល​ចង់​គេច​ពី​ផ្លូវជាតិ​កកស្ទះ​ខែ​បុណ្យ​ភ្ជុំ សូម​កុំទៅ​ឲ្យ​សោះ​ប្រ​យ​ត្ន័​លិច​ឡាន​បាត់ ព្រោះ​នៅលើ​ផ្លូវ​ដែលមាន​កម្ពស់​ពី​ដី​ធម្មតា​ដល់​ទៅ ៥ ទៅ ៦ ម៉ែត្រ នៅ​កន្លែង​ខ្លះ​នោះ​មាន​ជង្ហុក​ជ្រៅៗ​ណាស់ សូម្បីតែ​ឡាន​ដឹក​កុន​ទឺ​ន័​រ​ក៏​លិច​បាត់​ជិត​ពាក់កណ្តាល​ដែរ​។ ផ្លូវ​ទំនប់​កប់​ស្រូវ ដែលជា​ទំនប់​ការពារ​ទឹកជំនន់ នៅ​ភាគ​ខាងជើង​រាជធានី​នេះ ប្រសិនបើ​ទឹកជំនន់​ឡើង​លើស ១០ ម៉ែត្រ​បន្តិច​អាចមាន​បញ្ហា​កើតឡើង​ហើយ​៕

road_cen1 road_cen2

ប្រភព CEN

អត្ថបទពេញនិយម

គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក

ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

រឿងហេតុដែលថា មាន​អ្នក​ថត​រូប​​ពង និង​​ចិញ្ចៀន​​នោះ ​ជាប់​​រូប​អ្នក​សច្ចំ​​​ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ

រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា

វីដេអូពេញនិយម

ស្លាប់១ម្នាក់របួស៤នាក់ដោយសារកំហុសបច្ចេកទេសបាញ់កាំជ្រួច (មានវីដេអូ)

ធានាថាសើច..!!សើចតាំងពីដើមដល់ចប់ ជាមួយលោក សុខគា ក្នុងកម្មវិធីសំណើចតាមភូមិ (មានវីដេអូ)

សើចៗ!!! សើចទៀតហើយ ជាមួយរឿង (ខ្មោចអាសង្ហា) តួឯកគឺ នាយចឺម (មានវីដេអូ)

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក 

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

សូមជួយស៊ែរព័ត៌មាននេះផង: