សមត្ថកិច្ចចំរុះខេត្តមណ្ឌលគិរីចុះបង្ក្រាបទីតាំង លាក់លួចដាំប្រភេទអាភៀនកញ្ឆា

ដោយ ៖ រស់ សភា

មណ្ឌលគិរី ៖ ជនជាតិអាឡឺម៉ង អាយុជាង៣០ឆ្នាំ ស្នាក់នៅផ្ទះជួ ក្នុងភូមិអូរស្ពាន មុខរបរជាជាងជួសជុមម៉ូតូធំ
នឹងម៉ូតូទេសចរណ៍ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចចំរុះនឹងមន្ត្រីពាក់ព័ន្ធ បានចុះទៅឆេកឆេរ
រកឃើញ មានលាក់លួចដាំប្រភេទអាភៀន កញ្ឆា ប្រមាណជាង២០គុម្ព នៅក្រោយផ្ទះជួ ហើយក៍បានឃាត់ខ្លួន
ជនសង្ស័យ នឹងវត្ថុតាងបន្ទាប់ពីរកឃើញ ករណីនេះបង្កការភ្ញាក់ផ្អើ កាលពីវរលាម៉ោង៤ នឹង៣០នាទីល្ងេច ថ្ងៃ
ទី២៩ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

នាយរងការិយាល័យគ្រឿងញៀណនៃស្នងការដ្ឋាន លោក ឡេវ ប៉ុន បានអោយដឹងថា នគរបាលបានធ្វើប្រតិ
បត្តការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យបានចំនួន៤នាក់ជាបន្តបន្តាប់ ក្រោយមានសេចក្តីរាយការណ៍ពីកម្លាំង
ឃ្លាំមើល ហើយសមត្ថកិច្ច បានបំពេញភារកិច្ចនេះ ប្រកបដោយភាពជោគជ័យ។

ដោយក្នុងនោះ យើងបានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងមួយចំនួន មានដូចជា នៅថ្ងៃទី២៨ ខែតុលា
ឆ្នាំ២០១៥ វេលាម៉ោង១៩ និង៤៥នាទីកម្លាំងការិយាល័យ សហការជាមួយកម្លាំងសន្តិសុខផ្ទៃក្នុង បានធ្វើការ
បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅផ្ទះសំណាក់ភ្នំមាស ( បន្ទប់លេខ០៨ )ស្ថិតនៅចំនុចភូមិចម្ការតែ សង្កាត់
ស្ពានមានជ័យ ក្រុងសែនមនោរម្យ ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនិងវត្ថុតាង ទី០១ ឈ្មោះ ជុំ កុម្ភះ ហៅឡែន
ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុងភ្នំពេញ។

និងទី២ ឈ្មោះ ថាច ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកផ្ទះសំណាក់ផ្ទាល់ មានទីលំនៅខេត្តកណ្តាល
វត្ថុតាងរួមមាន សារធាតុញៀនមេតំហ្វេតាមីន(ICE)១៣កញ្ចប់ ទម្ងន់៨.០៥ក្រាម រួមទាំងទូរស័ព្ទ និងប្រាក់
មួយចំនួន។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង០៩និង៥០នាទី សមត្ថកិច្ចបានបន្តឆែកឆេរផ្ទះជួលមួយកន្លែង
កម្មសិទ្ធរបស់ ឈ្មោះ ប៉ូច ណារិន ស្ថិតនៅសង្កាត់ស្ពានមានជ័យ ដដែល ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ
យឹម ស្រីម៉ៅ ភេទ ស្រីអាយុ៥៦ឆ្នាំ ជនជាតិខ្មែរ រកឃើញគ្រឿងញៀន(ICE)១៥កញ្ចប់ទម្ងន់២.០៤ក្រាម។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ក្រោយពីធ្វើការឆែកឆេររកឃើញ នូវវត្ថុតាង សមត្ថកិច្ចបានក៍សាងសំណុំរឿង
នឹងបញ្ជូនខ្លួន ជនសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី រងចាំបញ្ជូនទៅកាន់សាលាដំបូង
ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។/

IMG-20151030-WA0000

IMG-20151030-WA0005

IMG-20151030-WA0001

IMG-20151030-WA0004

IMG-20151030-WA0002

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author