អាវុធហត្ថខេត្តមណ្ឌលគិរីចុះបង្ក្រាបមុខសញ្ញា ចោកាច់កម៉ូតូបានម្នាក់នឹងម៉ូតូ២គ្រឿង

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ចុះបង្ក្រាបបានករណី ចោកាច់កម៉ូតូ យ៉ាងសកម្ម នៅមណ្ឌលគិរី
បានស្រីម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ ដកហូតបានវត្ថុតាង ម៉ូតូពីគ្រឿង កាលពីវេលាម៉ោង១០នឹង១៥នាទី
ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចណុចភូមិពូទ្រូ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានឲ្យដឹងថា លោកបានបញ្ជាកម្លាំងអាវុធ
ហត្ថខេត្ត បើកប្រត្តិបត្តការណ៍ចុះស្រាវជ្រាវ បន្ទាប់ពីទទួលពាក្យបណ្ដឹង ពីម្ចាស់ម៉ូតូចំនួនពីរគ្រឿង ដែលត្រូវ
ក្រុមចោ ខាងលើធ្វើសកម្មភាព កាច់ក នឹងកាត់ច្រវ៉ាក់ កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ដែលកើតនៅ
ភូមិចំការតែ នឹងភូមិមានលាភ ក្រុងសែមនោរម្យខេត្តមណ្ឌលគិរី ទើបកម្លាំងអាវុធហត្ថ បានធ្វើការត្រួតពិនិត្យ
នៅតាមគោលដៅសំខាន់ៗក្នុងខេត្ត នឹងមានការចូលរួមពីកម្លាំងប៉ូលិសចរាចរណ៍ នៃស្នងការដ្ឋានខេត្តមណ្ឌល
គិរី សមត្ថកិច្ចឃាត់បានបក្សពួកចោចំនួនម្នាក់ ព្រមទាំងម៉ូតូពីរគ្រឿង ចំណែកជនសង្ស័យពីរនាក់ទៀតរត់
គេចខ្លួនចូលព្រៃបាត់ស្រមោល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ យៀង សេងថៃ ភេទស្រីអាយុ២៩ឆ្នាំ
មានទីលំនៅភូមិ មេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ចំណែកជនសង្ស័ពីរទៀត បានរត់គេចខ្លួន
នេះតាមចំលើយសារភាពរបស់ជនសង្ស័យ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តមណ្ឌលគិរី ម្នាក់ត្រូវបានស្គាល់
អត្តសញ្ញាណ្ណហើយឈ្មោះ នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅខេត្តព្រៃវែង។

គួររំលឹកដែថា កាលយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ក្នុងក្រុងសែនមនោរម្យ កើតមានករណីកាច់ក ម៉ូតូចំនួន
២ករណី ដែលកើតនៅទីតាំងខុសគ្នា ដែលករណីទី០១ កើតនៅភូមិចំការតែ ឃុំស្ពានមានជ័យ ក្រុងសែនមនោ
រម្យ ត្រូវបានក្រុមចោធ្វើសកម្មភាពកាត់ច្រវ៉ាក់យក ម៉ូតូ សងសេរី២០១៥ ដែលមានម្ចាស់ឈ្មោះ ឌឹម ប៊ុនធឿន
ភេទប្រុសអាយុ39ឆ្នាំ នឹងករណីទី០២ កើតនៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដែលជន
រងគ្រោះម្ចាស់ម៉ូតូឈ្មោះ សឿ គីមសាន ភេទស្រី អាយុ៣៩ ឆ្នាំ។ បច្ចុប្បន្នម៉ូតូត្រូវបានកម្លាំងអាវុធហត្ថខេត្ត
មណ្ឌលគិរី យកមករក្សាទុកធ្វើការស្រាវជ្រាវ មុនប្រគល់អោយម្ចាស់ម៉ូតូវិញ៕

IMG-20151101-WA0000

IMG-20151101-WA0001

IMG-20151101-WA0002

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author