ដោយ ៖ រស់ សុភា
មណ្ឌលគិរី៖ ចាស់ជរា គ្មានទីពឹងគឺ លោកយាយ ម៉ៅ អាយុ៨០ឆ្នាំ រស់នៅក្នុងភូមិ មានជ័យសេរី មានរិទ្ធ
ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី បច្ចុប្បន្ន រស់នៅតែ ម្នាក់ឯងដោយពុំមានកូនចៅ រស់នៅ
ជាមួយ ព្រមទាំងស្នាក់អាស្រ័យ នៅលើចង្រុកស្រូវ របស់ប្រជាពលរដ្ឋ។
លោកយាយ ម៉ៅ បានមានប្រសាសន៍ យ៉ាងរអាក់រអួលថា ស្វាម៉ីរបស់ លោកយាយត្រូវបាន គេយកទៅ
សំលាប់ចោល នៅជំនាន់ពលពត តាំងពីពេលនោះ មកលោកយាយ រស់នៅតែម្នាក់ឯង រហូតមកដល់
បច្ចុប្បន្ននេះ ។
លោកយាយ បានមានប្រសាសន៍ បន្តទៀតថា សព្វថ្ងៃនេះលោកយាយ រស់នៅដោយពឹងផ្នែក ទៅនឹងប្រ
ជាពលរដ្ឋ ក្នុងភូមិដែលបានផ្តល់ ជាម្ហូបនិងអាហារ ពេលឈឺស្កាត់ម្តងៗ ពុំមានថវិកា សម្រាប់ទិញថ្នាំ ព្យា
បាលនោះទេ ហើយពីមុនលោកយាយ បានទៅសុំដីគេសង់ខ្ទមរស់នៅ បានមួយរយះ ក្រោយមកម្ចាស់ដី
ក៏បានលកដី ទៅឱ្យអ្នកផ្សេង ម្ចាស់ដីនោះ សុំឱ្យលោកយាយ រុះរើខ្ទមចេញ ហើយលោកយាយ ក៏បានទៅ
សុំលោកអ៊ុំ គាដែលរស់នៅភូមិ ឃុំ ខាងលើសុំស្នាក់អាស្រ័យ ។
លោកអ៊ុំ គា ដែលជាអ្នក ឲ្យលោកយាយ មករស់នៅជាមួយ បានមានប្រសាសន៍ឲ្យដឹងថា ដោយឃើញលោក
យាយ ម៉ៅ លំបាកក្នុងការរស់នៅ គាត់ក៏បានឱ្យលោកយាយ មករស់នៅជាមួយគាត់ ដោយរៃអង្គាសថវិកា ពី
អ្នកជិតខាងយកមករៀបចំ កន្លែងចង្រុកស្រូវឲ្យលោកយាយស្នាក់នៅ ព្រមទាំងបានផ្តល់ជាម្ហូមអាហារ និង
ពេលគាត់ឈឺម្តងៗលោកអ៊ុំ និងអ្នកជិតខាង មកជួយមើល ព្រមទាំងផ្តល់នូវថ្នាំ សម្រាប់ព្យាបាល ដល់លោក
យាយផងដែរ ហើយ កន្លងមកនេះសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ក៏បាននាំយកអំណោយមក
ជូនដល់ លោកយាយផងដែរ ប៉ុន្តែអំណោយទាំងនោះ លោកយាយបាន ប្រើប្រាស់ អស់ហើយ។
លោកអ៊ុំ គា ក៏បានសំណូមពរដល់ សប្បុរសជន អស់លោក លោកជុំទាវ ឯឧត្តម ក្រៅវស្រុក នឹង ក្នុងមេត្តា
ជួយឧបត្ថម្ភ គាំទ្រដល់លោកយាយ ដែលកំពុងរស់នៅទាំងលំបាក ខ្វះខាតនូវជីវភាពរស់នៅប្រចាំថ្ងៃ ព្រម
ទាំង គ្មានកន្លែងស្នាក់នៅសមរម្យទេ សព្វថ្ងៃនេះ ។/