សមាគមន៍អភិវឌ្ឍន៍កសិកម្មដំណាំការហ្វេនឹងម្រេច បើកសិក្ខាសាលាស្ដីពីសារ:ប្រយោជន៍ ជីសរីរាង្គសញ្ញាត្រីកោណ

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ សិក្ខាសាលាស្តីពីភាពជឿនលឿន របស់សហគមន៍អភិវឌ្ឍន៍ កសិកម្មដំណាំកាហ្វេ និងដំណាំ
ម្រេច ដែលប្រើប្រាស់ជីត្រីកោណ ហ្វឺទីកាល់ កម្ពុជា ខូអិលធីឌី មណ្ឌលគិរី នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥
នេះ ក្រុម ហ៊ុន ជីត្រីកោណ ហ្វឺទីកាល់ កម្ពុជា ខូអិលធីឌី បានបើកសិក្ខាសាលាស្តីពី ភាពជឿនលឿនរបស់
សហគមន៍អភិវឌ្ឍន៍ កសិកម្មដំណាំកាហ្វេ និងដំណាំម្រេច ក្នុងខេត្តមណ្ឌលគិរី ពិធីនេះប្រព្រឹត្តក្រោម អធិបតី
ភាព លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ លោក ហាន សុភ័ក្រ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់
និង នេសាទខេត្ត លោក សាក់ ហ៊ាន ចៅសង្កាត់ស្ពានមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួម ពីខាងតំ
ណាង ក្រុម ហ៊ុន ជីត្រីកោណ ហ្វឺទីកាល់ កម្ពុជា ខូអិលធីឌី និងប្រជាកសិករ មកពីបណ្តា ក្រុង-ស្រុកទាំង៥ ក្នុងខេត្តមណ្ឌលគិរីចំនួន៧០នាក់ ។

លោក ប្រាក់ មករ៉ា តំណាងក្រុមហ៊ុន ជីត្រីកោណហ្វឺទីកាល់ កម្ពុជា ខូអិលធីឌី បានឱ្យដឹងថា សារៈប្រយោជន៍
នៃជីសរីរាង្គសញ្ញាត្រីកោណ ជួយកែលម្អដី ដែលសឹករីករិល ជួយរក្សាសំណើមក្នុងដី ជួយការពារដំណាំពីជម្ងឺ
សត្ចល្អិត ជួយបន្សាបជាតិអាស៊ីតក្នុងដី ធ្វើឱ្យដីមាន រន្ធទឹក និងរន្ធខ្យល់គ្រប់គ្រាន់ ផ្តល់នូវទិន្នផលដំណាំកើន
ឡើង ព្រមទាំងមានគុណភាពផលិតផលល្អ និងជីវសាស្ត្រចំរុះ ហើយជីត្រីកោណនេះ មិនមែនប្រើប្រាស់ស
ម្រាប់ តែផ្នែកដំណាំ កសិកម្មនោះទេ គឺប្រើប្រាស់ទាំងផ្នែកដំណាំកសិឧស្សាហកម្ម ទៅតាមតំរូវការរបស់ប្រជា
កសិករផងដែរ ។

លោកបានបញ្ជាក់ទៀតថា ក្នុងមួយឆ្នាំប្រជាកសិករ បានយកជីទៅប្រើប្រាស់ចំនួន៣០តោនហើយ នៅឆ្នាំ
២០១៦ខាងមុខនេះ និងអាចកើនឡើងរហូតទៅដល់ ៥០ទៅ៦០តោន ។

លោក ឡុង វិបុល អភិបាលក្រុង សែនមនោរម្យ បានមានប្រសាសន៍ ផ្តាំផ្ញើរដល់ប្រជាកសិករ ដែលមកចូលរួម
ក្នុងកម្មវិធីផ្សព្វផ្សាយនាពេលនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងលើកឡើងពាក់ ព័ន្ធទៅ និង ការប្រើប្រាស់ជី
ត្រីកោណហ្វឺទីកាល់ កម្ពុជា ខូអិលធីឌី ឱ្យបានច្បាស់លាស់ ដើម្បី យកទៅផ្សព្វផ្សាយបន្ត ដល់ប្រជាកសិករ
នៅតាមមូល ដ្ឋានទូទាំងខេត្តមណ្ឌលគិរី ឱ្យគាត់បាន ដឹងនិងយកទៅប្រើប្រាស់ ដើម្បីបង្កើននូវទិន្នផល ព្រម
ទាំងលើកស្ទួយជីវភាពរបស់ប្រជា កសិករផងដែរ ។/

2015-11-04_07.08.11

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author