ក្រុមយុវជន១៥៧នាំអំណោយទៅចែកប្រជាពលរដ្ឋ នៅឃុំខ្ទុមស្រុកកែវសីម៉ាចំនួន១៥គ្រួសារ

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមចរនាយុវជនកម្ពុជា១៥៧ បាននាំអំណោយ យក
ទៅចែកដល់ប្រជាពល់រដ្ឋ តាមរយ: លោក ចឹង សុចន្ថា អភិបាលរងខេត្ត នឹងជាអនុប្រធានទី១ របស់កាកបាទ
ក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន១៥គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋភាគច្រើន ជាជនជាតិដើម
ភាគតិច រស់នៅក្នុងភូមិ អូររណា ឃុំស្រខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

អំណោយដែលយកមកចែកជូន នាពេលនោះ រួមមាន ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ទឹកដោះគោ អង្ករចំនួន២៥គី
ឡូក្រាម ព្រមទាំងថវិកាចំនួន ៥ម៉ឺនរៀល បន្ថែមពីលើផងដែរ ។

នៅក្នុងពិធីចែកអំណោយនោះ លោក ចឹង សុចន្ថា អភិបាលរងខេត្ត និងជាអនុប្រធានទី១ ក្រុមចលនាយុវជន
កកាបាទក្រហមកម្ពុជា១៥៧ បានមានប្រសាសន៍ថា ក្រោយពីទទួលព័ត៌មានថា មានគ្រួសារមួយចំនួន រងនូវ
ការខ្វះខាតស្បៀងអាហារ សម្រាប់ចិញ្ចឹមជវិតប្រចាំថ្ងៃ ក្នុងនាមក្រុមចលនាយុវជនកម្ពុជា១៥៧ បាននាំយកអំ
ណោយមកចែកជូន ទោះបីអំណោយទាំងនេះ តិចតួចមែន ប៉ុន្តែអាចជួយចែករំលែក នៅសេចក្តីខ្វះខាតរបស់
ប្រជាពលរដ្ឋ ដើម្បីបង្ករបង្កើនផលបន្ត សម្រាប់ដោះស្រាយនូវ ជីភាពគ្រួសារប្រចាំថ្ងៃផងដែរ ៕

IMG-20151104-WA0012

IMG-20151104-WA0015

IMG-20151104-WA0013

IMG-20151104-WA0014

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author