កងអាវុធហត្តខេត្តចុះឆែកឆេក្នុងបន្ទប់ស្នាក់នៅ ជនសង្ស័យរកឃើញវត្ថុតាងមូតូ២គ្រឿង នឹងឃាត់ខ្លួនជនសង្ស័យម្នាក់

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ មុខសញ្ញាកាច់កម៉ូតូ យ៉ាងសកម្ម ដែលមានគ្នា៣នាក់ នៅខេត្តមណ្ឌលគិរី កាកពីប៉ុន្មានថ្ងៃមុន
នេះ ក្រោយពីធ្វើសកម្មភាព កម្លាំងអាវុធហត្ថ ឃាត់ខ្លួនបានជនសង្ស័យ ជាស្ត្រីបានម្នាក់ បន្ទាប់មកឃាត់ខ្លួន
បានជនសង្ស័យម្នាក់ទៀត លុះមកដល់ថ្ងៃទី៤ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅវេលាម៉ោងប្រមាណ៩ កម្លាំងអាវុធ
ហត្ថខេត្ត ដឹកនាំដោយ លោក ភោគ ចន្ទី មេបញ្ជាការងខេត្ត បានចុះត្រួតពិនិត្យ ក្នុងបន្ទប់របស់ ជនសង្ស័យ
ស្នាក់នៅ រកឃើញម៉ូតូចំនួន២គ្រឿង បន្ថើមទៀត នឹងឃាត់បានជនសង្ស័យម្នាក់ទៀតផងដែរ។

ខណ:នោះសមត្ថកិច្ច ដកហូតបានម៉ូតូចំនួន២គ្រឿង ទី១ម៉ាក Honda Wave ពណ៍ខ្មៅ ទី២ ម៉ាក Honda
Dream ពណ៍ខ្មៅ គ្មានស្លាកលេខ ដោយជនសង្ស័យ ដោះចោល។

តាមការសារាភាព របស់ស្រីជាសង្សា ដែលរស់នៅក្នុងបន្ទប់ជួល បាន ប្រាប់សារាព័ត៍មាន យើងឲ្យដឹងថា
ខ្លួនគេ នឹងជនសង្ស័យបានស្កាល់គ្នា ជាងបីខែមកហើយ ដោយគេនឹងជនសង្ស័យ មិនដឹងពី ប្រវត្តច្បាស់ទេ
ដំបូងគេឃើញជនសង្ស័យ ស្លៀកពាក់ខោអាវសអាតៗ ស្មានតែជាអ្នកធ្វើការត្រឹមត្រូវ ព្រោះខ្លួនព្យាយាម សួរពី
មុខរបរ រាល់ថ្ងៃដែរ តែមិនព្រមប្រាប់។

ស្ត្រីដដែរបានបន្តថា នៅមុនថ្ងៃកើតហេតុ ខ្លួនបានឃើញជនសង្ស័យដែលជាសង្សា ទិញសាច់ ហើយក៍បាន
សួរថាទិញសាច់ធ្វើអ្វី តែសង្សាខ្លួន ថាទិញអោយឆ្កែវាស៊ី ខ្កួនក៏ចេះតែមានការសង្ស័យ នៅយប់ថ្ងៃដដែលក៏
ឃើញជនសង្ស័យដែលជាសង្សា ជិះមូតូខាងលើ មកទុកក្នុងបន្ទប់ជួល របស់ខ្លួន ដោយមិនប្រាប់ថា ជាមូតូ
នាក់ឬបានមកពីណានោះទេ ដល់ពេលខាងសម្ថកិច្ចចុះ ឆែកឆេរបានដឹងថា សង្សាខ្លួនជាចោរ ។/

2015-11-05_12.26.30

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author