ពីធីបុណ្យឯករាជជាតិគម្រប់​ខួបលើកទី៦២ ៩វិច្ឆិការឆ្នាំ១៩៥៣-វិច្ឆិការឆ្នាំ២០១៥ នៅរង្វង់មូលកោលព្រៃខេត្តមណ្ឌលគិរី

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅរង្វង់មូលគោព្រៃ ស្ថិតនៅក្នុងក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី បាបរៀបចំពិធីបុណ្យឯករាជជាតិ ( ៩វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកា ឆ្នាំ២០១៥ ) មានការអញ្ជើញ
ចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំបីប្រភេទ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស
ព្រមទាំងព្រះសង្ឍ និងប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ចំនួន១ពាន់នាក់ ។

គួរំលឹកថា ការរៀបចំទិវាបុណ្យឯករាជជាតិ គម្រប់ខួបលើកទី៦២ ( ៩វិច្ឆិកា ឆ្នាំ២០១៥ ) នេះឡើង ដើម្បីរំលឹក
នូវព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ ដែលមន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ
ចងចាំជានិច្ច មិនអាចបំភ្លេចបាន ដែលព្រះរាជាណាចក្រកម្ពុជា បានទទួលមកវិញនូវឯករាជ្យពេញលិញ ពីអា
ណានិគមនិយមបារាំង ដោយស្នាព្រះហស្ត ព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យ របស់ព្រះករុណាព្រះបាទ
សម្តេចព្រះនរោត្តម សី ហនុ ព្រះមហាវិរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
ព្រះបរមរតនៈកោដ្ឋ ។/

IMG-20151109-WA0001

IMG-20151109-WA0002

IMG-20151109-WA0000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author