ដោយ៖ សហការី អ្នកយកព័ត៌មាន
ក្រុងប៉ោយប៉ែត ៖ ហេតុការណ៍ផ្ទុះគ្រាប់អាហុក បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធរ្ង បង្កការភ្ញាក់ផ្អើពេញក្រុង
ប៉ោយប៉ែត កាលពីវេលាម៉ោង៦នឹង២០នាទីព្រិក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅបរិវេណដីឧកញ្ញា វង្ស ឌួង
ស្ថិតនៅចំណុចដើមស្រល់ ក្បែរការស៊ីណូផ្កាត៥ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ
ប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរបរបួសដោយគ្រាប់អា៦០នេះ ជាកម្មកសំណង់ មានឈ្មោះ ចិត្ត ភេទប្រុស
អាយុ២៤ឆ្នាំ មានស្រុកកំណើត នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មកធ្វើកម្មកសំណង់
នៅបុរីខេធីអេច របួសធួន់អាចនឹងពិកាភ្នែក។
ប្រភពដដែរបានបន្តថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បានដើរចេញទៅដីវាល បំរុងសាងសង់
បុរី ឃើញក្បាលគ្រាប់ សល់ពីសម័យសង្គ្រៀម លានចេញពីដី យកដៃទាញខ្សែលេង បណ្ដាលឲ្យផ្ទះតែម្ដង។
ក្រោយពីកើតហេតុ សមត្ថកិច្ខបានហៅ រថយន្តរបស់អង្កកាកាំម៉ាដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីពេទ្យ
បង្អែកក្រុងប៉ោយប៉ែត ប៉ុន្តែដោយសារបួសធ្ងន់ធ្ងរពេក ក៍សម្រេចដឹកបញ្ជូនបន្តទៅ មន្ទីពេទ្យមង្គលបុរី កម្ពុជា
ជប៉ុន នៅស្រុកមង្គលបុរីវិញ។
ក្រោយពីកើតហេតុ ឯកឧត្តម គោ សុំ សារឿត អភិបាល នៃគណភិបាលខេត្ត បានចាត់ឲ្យកម្លាំសមត្ថកិច
ចុះជួយសង្គ្រោះ នឹងបានឧបត្ថម្ភថវិកាចំនួន100$ ចំណែកក្រុមយុវិជន គណបក្សប្រជនកម្ពុជា ក្រុងប៉ោយ
ប៉ែត បានជួយថវិកា ២០មឺនរៀលដលជនរងគ្រោះផងដែរ។/