បញ្ហាដីធ្លីជាជំងឺរាំរៃនៅកម្ពុជា

ដោយ ៖ រស់ សុភា

មណ្ឌលគិរី៖ វេទធិការសាធារណ: បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០១៥ ឋិតនៅក្នុងបរិវេណវត្ត
ធម្មពេជតេជោរាម ស្ថិតនៅក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រេដា ក្រោមអធិបតីភាព ឯឧត្តម ភឿង
សុភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងដែនដីនគរ រូបនីកម្ម នឹងសំណង់ នឹងឯឧត្តម តាន់ ណាវណ្ណ អភិបាលរងខេត្ត
មណ្ឌលគិរី។

នៅក្នុងវេទធិការសាធារណ: ប្រជាពលរដ្ឋជាច្រើននាក់ បានលើកឡើងស្នើសូមឲ្យអជ្ញាធរ រកដំណោះស្រាយ
រឿងដីធ្លី របស់ពួកគាត់ ប្រមាណ៧០គ្រួសារ ដែរអាជ្ញាធរ មិនបានចេញប្លង់ ឲ្យទៅពួកគាត់កាន់កាប់ ដីរបស់
ពួកគាត់ស្របច្បាប់ ខណ:ដីមួយចំនួន ក្នុងតំបន់តែមួយ គឺអាជ្ញាធរបានចេញប្លង់ ស្រប់ច្បាប់ឲ្យកាន់កាប់ខ្លះៗ
អស់មួយចំនួនរួចមកហើយ។

ជុំវិញបញ្ហាដីធ្លីខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើង ក្នុងវេទិកាសាធារណៈនោះថា ដីរបស់ពួកគាត់គឺស្ថិត
នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដានេះ ដោយដីទាំងអស់នោះ គឺជាដីចំការចាស់ ដែលពួកគាត់បាន
ទិញតពី បងប្អូន ជនជាតិ ដើមភាគតិច និងខ្លះទៀត បានទិញពីបងប្អូនខ្មែរ មានការទទួលស្គាល់ពីអជ្ញាធរ
មូលដ្ឋាន ភូមិ ឃុំ ស្រុក ក្នុងជំនាន់អភិបាលស្រុកចាស់ មិនមែនពួកគាត់ មកកាប់ទន្ទ្រានយកដីព្រៃធ្វើកម្មសិទ្ធ
នោះទេ ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា រហូតដល់ពេលដែល ក្រុមនិស្សិតស្ម័គ្រចិត្ត ចុះមក វាស់វែងដីធ្លីជូនពល
រដ្ឋក្នុងឃុំស្រែអំពូមនេះ កាលពីដើមឆ្នាំ២០១៣ ក៏បានវាស់វែង ដីរបស់ពួកគាត់ធម្មតា ប៉ុន្តែនៅថ្ងៃចុងក្រោយ
ដែលត្រូវបញ្ចប់ការតវ៉ា ចំពោះការ វាស់វែងដីធ្លី ពីសំណាក់ក្រុមនិស្សិតស្ម័គ្រចិត្ត ក៏មានការជំទាស់លើដីរបស់
ពលរដ្ឋប្រមាណ ៧០គ្រួសារ ថាមិនអាចចេញប្លង់ឲ្យបានទេ ដោយសារដី របស់ពួកគាត់ ជាដីមិនមានអាស្រ័យ
ផល និងត្រូវបានដកហូត ទៅជាដីសហគមន៍ ព្រៃឈើតាំងពីឆ្នាំ២០០៨ ដោយពួកគាត់មិនដឹងថាដីរបស់ពួក
គាត់ ត្រូវបានដកហូតនោះទេ ព្រោះការដកហូតនោះ មិនមានការជូនដំណឹង ឲ្យពួកគាត់បានដឹង។

ការតវ៉ាអ្វីទាំងអស់នេះ ប្រជាពលរដ្ឋទាងំ៧០គ្រួសារ បានបញ្ជាក់ថា ពួកគាក់ មានការងឿងឆ្ងល់ យ៉ាងខ្លាំង
ហេតុអ្វី ដីមួយចំនួន ដែលមាន ព្រំជាប់គ្នា ជាមួយដី របស់ពួកគាត់ មិនមានអាស្រ័យផល ដូចគ្នា ប៉ុន្តែអាជ្ញាធរ
បានចេញប្លង់ ឲ្យកាន់កាប់ ស្របច្បាប់។ ហេត្តអីដីរបស់ពួកគាត់ មិនធ្វើការវាស់វែង នឹងចេញប្លង់ឲ្យ បែជាថា
ដីទាំងនេះ ត្រូវបានដកហូតទៅវិញ។

ដោយពួកគាត់ មើលឃើញថា ការវាស់វែង របស់ក្រុមនិស្សិត ស្ម័តចិត្ត ក៍ដូចអាជ្ញាធរ មានភាពមិនប្រក្រតី
ក្នុងកាវាស់វែងបែបនេះ ទើបពួកគាត់គិតថា ការចេញប្លង់ ឲ្យពលរដ្ឋកាន់កាប់ដីធ្លី ក្នុងតំបន់នោះ មានភាព
លំអៀង ធ្វើឲ្យពួកគាត់អស់ជំនឿ ទៅលើអាជ្ញាធរថ្នាក់ក្រោម ដូច្នេះហើយទើបពួកគាត់ មិនអស់ចិត្ត ក៍បាន
លើកឡើងនៅក្នុងវេទធិកាសាធារណ: ជូនទៅឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងដែនដីនគររូប
នីកម្មក នឹងសំណង់ នាពេលនោះ ដើម្បីឲ្យពិនិត្យឡើងវិញ នៅភាពមិនប្រក្រតីខាងលើនេះ។

ពាក់ព័ន្ធបញ្ហានេះ ឯកឧត្ដម តាន់ ណាវណ្ណ និង ឯកឧត្ដម ភឿង សុភ័ណ្ឌ បានមានប្រសាសន៍ឆ្លើយតបទៅ
នឹងប្រជាពលរដ្ឋវិញ ស្រដៀងគ្នាថា ចំពោះបញ្ហានេះ ឯកឧត្ដម នឹងយកទៅពិភាក្សា ជាមួយឯកឧត្តមអភិបាល
ខេត្ត ដើម្បីស្វែងរកដំណោះស្រាយ សមស្របណាមួយជូន ប្រជាពលរដ្ឋ ហើយនៅពេលទទួលបានផល់អាជ្ញា
ធរនឹងជូនដំណឹងតាមក្រោយ ។

ប្រជាពលរដ្ឋប្រមាណជាង១០នាក់ ក្នុងចំណោមទាំង៧០គ្រួសា បានបញ្ជាក់ ឲ្យអ្នកយកព័ត៌មានយើង ដឹងថា
ចំពោះរឿងរ៉ាវដីធ្លីខាងលើនេះ ប្រជាពលរដ្ឋ ធ្លាប់បានលើកឡើង នៅក្នុងវេទិកាសាធារណៈជាច្រើនលើក ច្រើន
សាមកហើយ និងធ្លាប់បាន ស្នើឱ្យឯកឧត្តម អេង ប៊ុនហ៊ាង អភិបាលរងខេត្ត ជួយដោះស្រាយផងដែរ ប៉ុន្តែយូរ
ឆ្នាំមកហើយ នៅមិនទាន់មាន ដំណោះស្រាយ ណាមួយ ជួនប្រជាពលរដ្ឋនោះទេ ពាក់ព័ន្ធរឿងនេះ មានតែ
សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនទេ ដែលជាក្តីសង្ឃឹមរបស់ពួកគាត់៕

IMG-20151114-WA0001

IMG-20151114-WA0002

IMG-20151114-WA0000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author