មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ប្រជាពលរដ្ឋជាង៤ពាន់នាក់នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីបានទទួលសេវាពិនិត្យនឹងព្យាបាល ពីក្រុមគ្រូពេទ្យនៃសហគមន៍គ្រូពេទ្យស្ម័ត្រចិត្ត យុវជនសម្ដេចតេជោ

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ ក្រុមគ្រូពេទ្យ នៃសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ហ៊ុន សែន ចំនួន១៦១នាក់
ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បានចុះមកពិនិត្យ និងព្យាបាលសុខភាព ជូនដល់ប្រជា
ពលរដ្ឋប្រមាណ ជាង៤ពាន់នាក់ ដែលភាគច្រើន ជាជនជាតិដើមភាគតិច កំពុងរស់នៅទីជនបទ ឆ្ងាយដាច់
ស្រយាល នាភាគឦសាន កាលពីថ្ងៃ១៤ ខែវិច្ចការ ឆ្នាំ២០១៥ នៅក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី ។

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និង
លោកជំទាវ ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ សំណេះ សំណាល នាឱកាសនោះ ដោយបាន
ពាំនាំ នូវការផ្តាំផ្ញើ សាកសួរសុខទុក ពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ដែលជានិច្ចកាល សម្តេចតែងតែ បានយកចិត្តទុកដាក់ ខិតខំអភិវឌ្ឍន៍ លើគ្រប់វិស័យ ព្រមទាំងបានគិតគូរ
ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។

ជាក់ស្តែងក្រុមគ្រូពេទ្យ នៃសមាគមន៍ គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានមកចុះពិនិត្យ និងព្យាបាល
ជម្ងឺជូនប្រជាពលរដ្ឋ ក្នុងឃុំស្រែអំពូម ស្រុក ពេជ្រាដា នេះដោយឥតគិតថ្លៃ ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សកម្មភាពនៃការចុះពិនិត្យ និងព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពល
រដ្ឋនាពេលនេះ គឺស្របទៅតាមគោលបំណង និងការណែនាំ របស់សម្តេច តេជោ ផ្ទាល់តែម្តង ហើយក៏ជាការ
បំពេញបេសកកម្ម ចុងក្រោយរបស់ក្រុមពេទ្យគ្រូពេទ្យ នៃសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ
សម្រាប់ឆ្នាំ២០១៥ នេះ ដោយរយៈពេល៣ឆ្នាំកន្លងទៅនេះ គ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្តេច តេជោ បានចុះ
ព្យាបាលពិនិត្យ សុខភាព ជូនប្រជាពលរដ្ឋ នៅគ្រប់បណ្តាខេត្ត-ក្រុង ស្ទើរទូទាំងប្រទេស ទៅហើ យ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានលើកឡើងថា ការចុះ
ព្យាបាលជម្ងឺជូនបងប្អូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជនបទដាច់ស្រយាល ក្នុងពេលនេះ គឺជាការយកចិត្ត
ទុកដាក់ខ្លាំងណាស់ ចំពោះសុខមាលភាព របស់ប្រជាពលរដ្ឋ ដោយសកម្មភាពនេះ បានជួយបន្ធូរបន្ថយ និង
ជួយសម្រាល ការលំបាករបស់ពលរដ្ឋក្រីក្រ ដែលមានជម្ងឺ មិនមានលទ្ធភាពពិនិត្យព្យាបាល ។

បន្ទាប់ពីទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺ ពីសំណាក់គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេច តេជោ រួចមក ប្រជា
ពលរដ្ឋ បានសំដែង នូវសេចក្ដី សប្បាយ រីករាយ រកអ្វីប្រៀបផ្ទឹមពុំបាន និងបានថ្លែងអំណរគុណ យ៉ាងជ្រាល
ជ្រៅជូនចំពោះ សម្តេច តេជោ នាយករដ្ឋមន្ត្រី ក៏ដូចជា ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានដឹកនាំក្រុមគ្រូពេទ្យ
ស្ម័គ្រចិត្តយុវជន សម្តេច តេជោ ចុះមកជួយពិនិត្យ និងព្យាបាលជម្ងឺ ជូនពួកគាត់ ដោយឥតគិតថ្លៃ នាពេល
នេះ ។

សូមបញ្ជាក់ថា ការពិនិត្យព្យាបាល សុខភាពជូនប្រជាពលរដ្ឋនេះ មានសេវាពិនិត្យព្យាលបាល ជម្ងឺទូទៅ ដូច
ជាឆ្លុះអេកូ ពិនិត្យផ្ទៃពោះ សុខភាពមាត់ធ្មេញ ភ្នែក ត្រចៀក វះកាត់ខ្នាត់តូច និងផ្ដល់ថ្នាំ ។ល។

2015-11-15_22.51.44

IMG-20151115-WA0005

IMG-20151115-WA0001

IMG-20151115-WA0003

IMG-20151115-WA0002

Share on Facebook