ដោយ ៖ រស់ សុភា
មណ្ឌលគិរី ៖ ដើម្បីចូលរួម សំអាតអនាម័យ បរិស្ថាន អជ្ញាធរមូលដ្ឋាន ស្ថាប័ណ្ណព្រៃឈើ ស្ថាប័ណ្ណកងកម្លាំង
ប្រដាប់អាវុធ រួមនិងជនបរទេស បាននាំគ្នា ដើររើសសំរាម តាមដងផ្លូវជាតិ លេខ៧៦ ដើម្បីចូលរួមថែរក្សាអ
នាម័យ និងក៏ដើម្បីបង្ហាញ អោយយុវជនឃើញ ពីការចូលរួម ក្នុងសកម្មភាពជួយសង្គម។
ការដើរប្រមូលសំរាម និងសារធាតុប្លាស្ទិកនេះ បានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី១៨ វិច្ឆិការ តាមបណ្តោយផ្លូវ
ជាតិ លេខ៧៦ ចាប់ពីភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា រហូតដល់ ស្រុកអូរាំង នៃខេត្តមណ្ឌលគិរី ក្រោម
ការដឹកនាំ សកម្មភាព ពីប្រធានគំរោងកម្មវិធី របស់អង្គការអភិរក្ស ជីវចំរុះសីមា ហៅកាត់WCSលោក មាគ វុឌ្ឍី
រួមនិងអជ្ញាធរ កងកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស នគរបាលនៃអធិការដ្ឋានស្រុក រួមនិងជនបរទេសផងនោះ
សរុបប្រមាណជា ១ រយនាក់។
សកម្មភាពធ្វើឡើងនេះ ត្រូវគេមើលឃើញថា នាពេលកន្លងមកថ្មីៗនេះ ខេត្តមណ្ឌលគិរី ក៏បានទទូល ចំណាត់
ថ្នាក់ ផ្ការំដួល ពីរដ្ឋាភិបាល ក្នុងការប្រឡងប្រណាំង ទីក្រុងស្អាត ទូទាំងប្រទេស ហើយនេះក៏ជាលើកទី១ផង
ដែលថ្នាក់ដឹកនាំ រួមនិងមន្ត្រីបម្រើកាងារ ក្នុងតំបន់ព្រៃកាពារ ធ្វើការសម្អាត តាមដងផ្លូវជាតិមួយនេះ។
ប្រធានគំរោងកម្មវិធី លោក មាគ វុឌ្ឍី បានថ្លែងថា សកម្មភាពលើកនេះ គឺជាសកម្មភាព អនាម័យព្រៃ លោក
ថា ដោយសំឡឹងឃើញ ពីបញ្ហាសំរាម ដែលប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ ឈប់ចតយាន្ត
ជំនិះ ហើយបោះសំរាម ពាសវាល ពាសកាល ពិសេសគឺសំរាម សារធាតុប្លាស្ទិក ដែលបង្ករអោយប៉ះពាល់ដល់
បរិស្ថាន និងធ្វើឲ្យបាត់បង់ សោភ័ណភាពតាមដងផ្លូវ។
ដើម្បីសំដែង អោយយុវជន និងក្មេងៗជំនាន់ក្រោយ ចេះចូលរួមក្នុងកាងារ សង្គមផងនោះ លោកក៏បានបង្កើត
កម្មវិធីនេះឡើង និងបានអញ្ជើញមន្ត្រី កងកម្លាំង រួមនិងអជ្ញាធរមូលដ្ឋាន ធ្វើការដើររើសសំរាម ចាប់តាំងពី
ស្នាក់ការស្រុកកែវសីមា រហូតដល់ ស្នាក់ការស្រុកអូរាំង ។
លោកបន្តថា ការដើររើសសំរាម យើងបានបែងចែក ជា៣ក្រុម ក្នុងនោះ២ក្រុម រើសពីស្នាក់ការកែវសីមា១ក្រុម
ទៀត ចាប់រើសពីស្នាក់ការ ស្រុកអូរាំង ហើយមកជូបគ្នា នៅ មុខស្នាក់ការគីឡូម៉ែត១៦៤ ដើម្បីហូបបាយ
សាមគ្គីទាំងអស់គ្នា។
ក្នុងសកម្មភាពរើសសំរាម សំអាតបរិស្ថានខាងលើ ត្រូវគេរាយការថា មិនមានត្រឹមតែ ខេត្តមណ្ឌលគិរីនោះ ទេ
គឺ ស្ទើរតែទូទាំងបណ្តាខេត្តក្រុង ក្នុងប្រទេសកម្ពុជា គឺគេបានចូលរួម សំអាតបរិស្ថាននេះផងដែរ៕