ដោយ ៖ រស់ សុភា
មណ្ឌលគិរី ៖ ហេហុការណ៍គ្រោះថ្នាក់មួយ បានកើតឡើងបណ្ដាល ឲ្យបុរសម្នាក់វ័យ៣៧ឆ្នាំ ស្លាប់នៅហ្នឹង
កន្លែងភ្លាមៗ ដោយសាម៉ូតូកែឆ្នៃដឹងឈើរប់ខ្លួនឯង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ នឹង
៣០នាទីព្រិក ថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅចំណុចជើងភ្នំស្រឡៅ ឋិតនៅភូមិពូព្យាម ឃុំស្រមនោរម្យ
ស្រុកអូរាំង ខេត្តមណ្ឌលគិរី។
បើតាតការឲ្យដឹង ពីប៉ូលិសចរាចរណ៍ស្រុកអូរាំង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហុង រិទ្ធ ភេទប្រុស
អាយុ៣៧ឆ្នាំ មានទីលំនៅភូមិខ្សាច់ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ជនរងគ្រោះមានបងប្អូនចំនួន៣នាក់ បាននាំគ្នាមករកស៊ី ដឹកឈើកូនក្រឡឹង
ប្រភេទឈើធ្នង ចេញពីក្នុងព្រៃដូចគ្នា ដើម្បីយកមកលក់ឲ្យឈ្មួញ ពេលដែលមកដល់ ចំណុចកើតហេតុខាង
លើជនរងគ្រោះ ដែលជាប្អូនទី២ បានដួលម៉ូតូ បណ្តាលឱ្យឈើបោកមកត្រូវក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗ
នៅកន្លែងតែម្ដង។
បច្ចុប្បន្ន សាកសពត្រូវបានបងប្អូន ដឹកយកមកតំកល់នៅវត្តអូររាំ រងចាំបងប្អូនមកពីស្រុក ដើម្បីធ្វើបុណ្យ
តាមប្រពៃណី ៕