ដោយ ៖ សរសារ៉េត ( ហៅសរសារឿន )
ខេត្តប៉ៃលិន ៖ បុរសវ័យជាង៣០ឆ្នាំម្នាក់ បានរងរបូឯួសធ្ងន់ធ្ងរ ដោយគ្រោះថ្នាកើចរាចរណ៍ តែម្នាក់ឯង ខណ:
ពេលកំពុងជិះម៉ូតូសណ្ដោងរឺម៉ក ដឹកឥវ៉ាន់ចេញពីផ្សារព្រុំ តាមបណ្ដោយផ្លូវជាតិ លេខ៥៧ ហេតុការណ៍នេះ
បានកើតឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅចំណុចផ្លូវបំបែកជាបី ឋិតក្នុងភូមិរថក្រោះឆេះ
ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បុរសរងរបួសធ្ងន់ រយៈពេញខ្លួន ដោយសារដឹកទំនិញចេញពីច្រកទ្វារព្រំ ប៉ៃលិន បានជិះ
ម៉ូតូរឺុម៉ក់ លើបណ្ដោយជាតិផ្លូវលេខ៥៧ដល់មកដល់ ផ្លូវបបែកជា៣ ហួស ប្រហែល១០ម៉ែត្រ ក្នុងទិស
ដៅពីលិចទៅកើត ក៍ដាក់ទំពក់ ម៉ូតូ រេចូលប្រឡាយក្រឡាបតែម្ដហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៥
និង៤៥នាទីល្ងាច ថ្ងៃទី២០ខែ១១ឆ្នាំ២០១៥នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមសាក្សីនៅជិត កន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ជិះម៉ូតូ
មានសណ្ដោងរឺម៉ក ដឹកទំនិញសំពីងសំពោង ពេញលើរឺម៉ក លើសទម្ងន់ តាមបណ្ដោយផ្លូវជាតិលេខ៥៧ ក្នុង
ទិសដៅពីលិច ទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូសណ្ដោងរឺម៉ក រេចង្កូតដាច់ ទំពក់រឺ ម៉ក់ម៉ូតូ
ធ្លាក់ចូលប្រឡាយ ក្រឡាប់បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបាបក្រុមគ្រួសា
បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
សាក្សីបានបន្តថា ជនរងគ្រោះ ឈ្មោះ អ៊ិច វិបុល ភេទប្រុស អាយុ៣៩ឆ្នាំ កម្មករ រស់នៅភូមិ ឃុំកើតហេតុខាង
លើ(រងរបួសធ្ងន់)ក្រោយមកគេឃើញ សមត្តកិច្ចចរាចរណ៍ផ្លូវគោ នៃស្នងការខេត្តប៉ៃលិន បានចុះមកវាសវែង
នៅកន្លែងកើតហេតុ រួចមកសមត្តកិច្ចចរាចរណ៍ នៃស្នងការខេត្ត បានយកម៉ូតូរឺម៉កនិង សម្ភារៈ ដែលនៅលើ រឺ
ម៉ូតូ ដឹកយកមករក្សាទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោក ខេត្តប៉ៃលិន រងចាំឲ្យម្ចាស់ចូលមកដោះស្រាយ។/