ដោយ ៖ រស់ សុភា
ខេត្តមណ្ឌលគិរី ៖ មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ក្នុងសហគមន៍បានឲ្យដឹងថា ព្រៃឧទ្យានជាតិ អភិ
រក្សជីវចំរុះ ស្រុកអូរាំង នឹងស្រុកកែវសីម៉ា រងការកាប់បំផ្លាញ នឹងដឹកជញ្ជូន យ៉ាងអណាធិបតេយ្យ ជាយូឆ្នាំមក
ហើយ មិនមានការទប់ស្កាត់ ពីសំណាក់អាជ្ញាធរ នឹងស្ថាប័នពាក់ព័ន្ទឡើយ។
ប្រភពដដែរបានបន្តថា ព្រៃអភិរក្សជីវរ:ចំរុះ នឹងព្រៃសហគមន៍ ត្រូវបានអ្នកមានលុយ នឹងអ្នកមានអំណាច
នៅទីនោះ ពួកគេបាន ឃុបឃិតគ្នាជាប្រព័ន្ទ ដើម្បីយកលុយដាក់ហោប៉ៅ មិនខ្វល់ពីអ្វីទាំងអស់ ទោះបីប្រមុខ
រាជ្ញដ្ឋាភិបាល ដាក់ឲ្យមន្ត្រីថ្នាក់មូលដ្ឋាន នឹងមន្ត្រីជុំនាញ ធ្វើការទប់ស្កាត់ ការកាប់បំផ្លាញ ព្រៃឈើ នឹងការដឹក
ជញ្ជូនឈើខុសច្បាប់ យ៉ាងណាក៏ដោយ ក៍នៅតែមានឈ្មួញ ដឹកជញ្ជូនឈើប្រណឹត ចេញពីភូមិពូឡា ឃុំសែន
មនោរម្យ ស្រុកអូរាំង នឹងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដដែល។
តាមការបញ្ជាក់អះអាងពីប្រភពខាងលើបានឲ្យដឹងថា ការដឹកជញ្ជូនឈើប្រណឹតនេះ គឺជាមន្ត្រីប៉ូលិស នឹង
យោធា ពួកគេជាឈ្មួញរកស៊ីឈើ ដោយមិនខ្លាចក្រែងអ្វីទាំងអស់ ពួកគេដឹកឈើទាំងនេះ ទាំងយប់ទាំងថ្ងៃ
តាមរថយន្តឡង់គ្រីស័រ ក្នុងមួយខ្សែៗ មាន១០ ទៅ១៥គ្រឿង កាត់មុខអធិការដ្ឋាននគរបាន ស្រុកអូរាំង នឹង
កាត់មុខស្នាក់ការ សង្កាត់រដ្ឋាលព្រៃឈើ ស្រុកអូរាំង ហួសទៅចូលខាងក្រោយ វិរ:សេនាតូចលេខ៦២១ ហួស
ទៅប៉ុស្តិ៍កង់ឡង់ពីរ យកទៅលក់ឲ្យឈ្មួញ ឈ្មោះ ជឿង ដែរជាឈ្មួញដុះស្លែ ដោយមាន ឈ្មោះ ធី ជាអ្នករត
ការផ្លូវ ឲ្តមន្ត្រី ឈ្មោះ ជឿង ឈរចាំទិញនៅព្រុំដែន កម្ពុជា វៀតណាម។
ពាក់ព័ន្ទការដឹកជញ្ជូនឈើ ប្រណឹតខុសច្បាប់ យ៉ាងអណាធិបតេយ្យ ខាងលើ អ្នកយកព័ត៌មាន ( កម្ពុជា ជោគ
ជ័យ CSN ) យើង នៅមិនទាន់ មានការបំភ្លឺពីលោកនាយប៉ុស្តិ៍ កង់ ឡង់ បាននៅឡើងទេ ដោយមន្ត្រីប្រចាំនៅ
ទីនោះឆ្លើយថាមិនស្គាល់លេខទូរស័ព្ទ របស់លោកនាយខ្លួន៕