ដោយ ៖ រស់ សុភា
មណ្ឌលគិរី ៖ ចៅសង្កាត់រមនា ក្រុងសែនមនោរម្យ បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍
ដោយបើកម៉ូតូ ទៅបុក ជាមួយរថយន្ត ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង១០នាទីព្រឹក
ថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០១៥ នៅចំណុចមុខ រមណីយដ្ឋានចំការកាហ្វេ តាមបណ្ដោយផ្លូវ ជាតិ លេខ ៧៦ អា
ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
បើតាមសាក្សី នៅទីនោះបានឲ្យដឹងថា មុនពេលកើតហេតុ លោកចៅសង្កាត់ បានជិះម៉ូតូ១គ្រឿងម៉ាកC100
សង់កូរ៉េ ពណ៍ក្រហម ពាក់ស្លាកលេខ1A 21 39 របស់ខ្លួនចេញពី ទីរួមខេត្តមណ្ឌលគិរី បំណងយកគុយទាវ
ទៅឲ្យកូននៅឯផ្ទះ លុះទៅដល់ចំណុចកើតហេតុខាងលើ លោកចៅសង្កាត់ ក៏បានបើកម៉ូតូក្នុងល្បឿនលឿន
ដោយជែង និងរថយន្តទេសចរណ៍ បានជ្រុលទៅបុក ជាមួយរថយន្តសាំងយ៉ុងពណ៍ស ពាក់ស្លាក់លេខភ្នំពេញ
2A 5114 ដោយបើកក្នុងទិសដៅ បញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង បណ្ដាលឲ្យលោកចៅសង្កាត់បាក់ក និង
បាក់ជើងទាំងសងខាង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
លោក វ៉ាន់ ទិត្យ នាយការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត ្តបានឲ្យដឹងថា លោកចៅសង្កាត់
រមនា ដែលបាន ស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ មាន ឈ្មោះ រ៉យ ត្រើន ជាជនជាតិដើមភាគ
តិចព្នង អាយុ៤៨ឆ្នាំ ចំណែកម្ចាស់រថយន្តសាងំយ៉ុង មានឈ្មោះ តឹម សុខខេង ភេទប្រុស អាយុ៣២ឆ្នាំ ជន
ជាតិខ្មែរ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងចប់ នឹងធ្វើការប្រគុលសពលោកចៅសង្កាត់ ឲ្យទៅក្រុមគ្រួសា
យកទៅធ្វើបុណ្យទៅតាមប្រពៃណី រីឯរថយន្ត