លោកចាន់វាសនាប្រធានសាខាកាំកុងត្រូលខេត្ត មណ្ឌលគិរីសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត នឹងនគរបានប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួត ពិនិត្យទៅលើទំនិញនឹងម្ហូបអាហា

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ ដើម្បីសុខុមាលភាព លើចំណីអាហារ របស់ប្រជាពលរដ្ឋ នៅក្នុងឆ្នាំ២០១៥នេះ ឃើញថា មន្ត្រី
កាំកុង ត្រួលបាន ចុះត្រួតពិនិត្យ ទំនិញនៅតាមក្រុង ស្រុក ឃុំទូទាំងខេត្តមណ្ឌលគិរី។ ជាក់ស្តែង កាលពីព្រឹក
ថ្ងៃទី ០២ ខែធ្នូនេះ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូល ខេត្តមណ្ឌលគិរី បានសហការជាមួយ មន្ទីរ
ពាណិជ្ជកម្មខេត្ត ព្រមទាំងមន្ត្រី នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត និងអាជ្ញាធរ ដែនដី បានចុះត្រួតពិ
និត្យ ទំនិញវេចខ្ចប់ស្រាប់ និងចំនីអារហារ ដែលបាននាំចូល មកពីបរទេស នៅតាមផ្ទះលក់ចាបហ៊ូយ ស្ថិត
ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

នៅក្នុងការចុះត្រួតពិនិត្យនោះ គឺចាប់ពីម៉ោង៩ព្រឹក តាមការលើកឡើងរបស់លោក ចាន់ វាសនា ប្រធានកាំ
កុងត្រូលខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យ គឺផ្តោតទៅលើទំនិញ វេចខ្ចប់ស្រាប់ ជាពិសេស កាលបរិច្ឆេទ
ប្រើប្រាស់ អនាម័យ និងសុវត្ថិភាពរបស់ទំនិញ។ ហើយតាមការត្រួតពិនិត្យនោះ ឃើញថា មន្ត្រីខាងសមត្ថកិច្ច
បានធ្វើកំណត់ហេតុ ដកហូតទំនិញ ហួសកាលបរិច្ចេទ ការប្រើប្រាស់ ទំនិញគ្មាន អនាម័យ និងទំនិញគ្មាន
គុណភាពត្រឹមត្រូវ ដើម្បីណែនាំដល់ម្ចាស់ អាជីវករ ឲ្យគាត់បញ្ឈប់ ការលក់តទៅទៀត ជៀសវាងកុំឲ្យមាន
ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់។ ហើយទំនិញដែលបានដកហូតទាំងនោះ រួមមាន នំពងទាម៉ាក់
Otto ចំនួន ១៤កញ្ចប់ ស្មើនឹង១គីឡូក្រាម ផលិតនៅប្រទេសវៀតណាម ទឹកដោះ គោខាប់ចំរុះចំនួន០៩កំ
ប៉ុង ចាហ៊ូយ ម៉ាក់TRIANGLE ចំនួន ០៧កញ្ចប់ ស្មើនឹង ០៧គីឡូក្រាម ផលិត ផលរបស់តៃវ៉ាន់ និង នំម៉ាក
Hang Dai ចំនួន ០៥កញ្ចប់ ស្មើនឹង ១គីឡូក្រាម ផលិតនៅប្រទេស វៀត ណាម ។

បន្ទាប់ពីបានរកឃើញ ផលិតផលខូចគុណភាព និងហួសកាលបរិច្ចេទមួយចំនួន មន្ត្រីកាំកុងត្រូល បានធ្វើការ
ដកហូតយកមករក្សាទុក ដើម្បីធ្វើការកំទេចចោល នៅពេលក្រោយ ។ ការចុះត្រួតពិនិត្យនេះ ដែរ លោក ចាន់
វាសនា ប្រធានសាខាកាំកុងត្រូលខេត្ត ក៏បានធ្វើការណែនាំ ដល់អាជីវករ ឲ្យយល់ដឹង និងមានការប្រុងប្រយ័ត្ន
ជៀសវាង ការដាក់តាំងលក់ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា កំប៉ុងកំពិត ប៉ោង ច្រេះស៊ី ទំនិញដែល
សារធាតុគីមីហាមឃាត់ និងការរៀបចំទំនិញលក់ដូរទុក ឲ្យមានសណ្តាប់ធ្នាប់ ទៅតាម ប្រភេទទំនិញទំនិញ
ហូបចុក ទំនិញប្រើប្រាស់ផ្សេងៗ ដាច់ដោយឡែកៗ ពីគ្នា និងបានបិទរូបភាព ដែលរៀប ចំដោយអគ្គនាយក
ដ្ឋានកាំងកុងត្រូល ស្តីពី សូមពិចារណាមុននឹង ជ្រើសរើស ផលិតផល ម្ហូបអារហារ ណាមួយមកបរិភោគ ជូន
ដល់អ្នកលក់ដូរ និង អ្នកប្រើប្រាស់ អោយបានយល់ ដឹងពីរូបភាព ជាបឋមនូវទំនិញណា ដែលគួរប្រើ និងទំ
និញណាមិនគួរប្រើប្រាស់ ៕

IMG-20151202-WA0009

IMG-20151202-WA0011

IMG-20151202-WA0007

IMG-20151202-WA0010

IMG-20151202-WA0008

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author