តំបន់ប្រត្តិបការសិករងខេត្តមណឌលគិរីបូកសរុប លិទ្ធផលការងារហ្វិកហ្វឺនបញ្ចប់វត្គរយ:ពេល៤៥ថ្ងៃ នៅវរសេនាតូចអន្តរាគមន៍លេខ១

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ នៅសាលប្រជុំ តំបន់ប្រតិបត្តិការ សឹករង មណ្ឌលគិរី នាព្រឹកថ្ងៃទី២ ធ្នូ ២០១៥ មានរៀបចំពិធី
បូកសរុបលទ្ឋផលការងារ ហ្វឹកហ្វឺនបញ្ចប់វគ្គ បំប៉នពង្រឹងរៀបរយ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៏ទោ
លី សូរ៉ារឹទ្ឋ មេបញ្ជាការរង យោធភូមិភាគទី១ លោកស្វាយ សំអ៊ាង អភិបាលរងខេត្ត លោក ឧត្តមសេនីយ៏ត្រី
ឃិន ម៉េងស្រេង មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករង មណ្ឌលគិរី ព្រមទាំងលោក ព្រះរាជអាជ្ញារ សាលាដំ
បូងខេត្ត នឹងស្នងការរង មេបញ្ជាការរង រាជអាវុធហត្ថ ខេត្ត នាយទាហាន នាយទាហានរង នឹងពលទាហាន
ដែលជាសិក្ខាកាមប្រមាណជាង១០០នាក់។

លោកវរសេនីយ៏ឯក ព្រាប វុត្ថា នាយសេនាធិការស្តីទី តំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរី បានឡើងថ្លែងសា
ស្វាគមន៏ ដល់អង្គពិធី នឹងអានរបាយការស្តីពី លទ្ឋផលការងារ ហ្វឹកហ្វឺនបញ្ចប់វគ្គ បំប៉នពង្រឹងរៀបរយ ដែល
បានអនុវត្តន៏អស់រយៈពេល៤៥ថ្ងៃ នៅវរសេនាតូចអន្តរាគមន៏លេខ១ ។

នាពិធីខាងលើ លោក ឧត្តមសេនីយ៏ត្រី ឃិន ម៉េងស្រេង មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងមណ្ឌលគិរី
មានប្រសាសន៏ថា ក្រោយពីបានទទួល ផែនការហ្វឹកហ្វឺន ពីថ្នាក់លើ តំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរីបានចាត
ទាំងនឹងរៀបចំការងារ ហ្វឹកហ្វឺនវគ្គបំប៉ន ពង្រឹងរៀបរយ តាមផែនការកំណត់ យកពេលវេលារៀនសូត្រ មួយ
សប្តាហ៏ប្រាំថ្ងៃ ក្នុងមួយថ្ងៃរៀនប្រាំបីម៉ោង ព្រឹកបួនម៉ោង ល្ងាចបួនម៉ោង ។

លោក បញ្ជាការ យោធាខេត្ត បានបន្តថា សិក្ខាកាម ដែលបានទទួលវគ្គ សិក្សាបំប៉ន រៀបរយសរុបចំនួន១៣០
នាក់ គ្រូឧទ្ទេសនាម ចំនួន១៥នាក់ ហើយក្នុងវគ្គសិក្សានេះ ក៏មានចាត់តាំងធ្វើផែនការ យុទ្ឋដំណើរទ័ព ដែល
មានចម្ងាយ២០គីឡូម៉ែត្រ ដោយប្រើរយៈពេលមួយថ្ងៃ។

ចំពោះមេរៀន ដែលបានរៀនសូត្រ ទៅតាមផែនការ នឹងកាលវិភាគមាន ចំណេះដឹងយោធារួម ហ្វឹកហ្វឺនបាន
ចំនួន១៣ ថ្ងៃ ស្មើរ៩១ ម៉ោង បច្ចេកទេសអាវុធថ្មើរជើង ហ្វឹកហ្វឺនបាន ចំនួន៤ ថ្ងៃ ស្មើរ២៨ ម៉ោង យុទ្ឋវិធីថ្មើរ
ជើង ហ្វឹកហ្វឺនបាន ចំនួន៧ ថ្ងៃ ស្មើរ៤៩ ម៉ោង អប់រំចិត្តសាស្ត្រ ហ្វឹកហ្វឺនបាន ចំនួន៤ ថ្ងៃ ស្មើរ២៨ ម៉ោង។
ការត្រួតពិនិត្យ ប្រឡងមេរៀន បញ្ចប់វគ្គ បានចំនួន១២៧នាក់ នឹង៣នាក់ទៀត កើតមានជម្ងឺសម្រាកពេទ្យ
មិនបានចូលរួមប្រឡង ហើយក្នុងនោះ មានពិន្ទុល្អ ចំនួន ៣០នាក់ ពិន្ទុល្អបង្គួរ ៥៥នាក់ ពិន្ទុមធ្យម ៤២នាក់
នឹងមិនជាប់តាមសំណូមពរ ៣នាក់។

លោក ឧត្តមសេនីយ៏ទោ លី សូរ៉ារិទ្ឋ មេបញ្ជាការរង យោធភូមិភាគទី១ នឹងលោកស្វាយ សំអ៊ាង អភិបាល
រងខេត្ត បានថ្លែង កោតសសើរ ដល់មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងមណ្ឌលគិរី ដែលបានយកចិត្តទុក
ដាក់ អនុវត្តន៏ នូវការពង្រឹង ចំណេះដឹង ដល់នាយទាហាន នាយទាហានរង ពលទាហានឲ្យមានជំនាញច្បាស់
លាស់ ដែលជាការចូលរួមចំណែក កសាងប្រទេសជាតិ។ ព្រោះថា កងទ័ពមិនមែន ចេះតែបាញ់កាំភ្លើងហើយ
ហៅថា កងទ័ពនោះទេ កងទ័ពត្រូវមានជំនាញ នឹងចំណេះគួបផ្សំ ទើបអាចការពារជាតិ បូរណភាពទឹកដី ពី
សត្រូវឈ្លានពាននានា។

ក្នុងឱកាសនោះដែល គណៈអភិបាលខេត្តមណ្ឌលគិរី បានឧបត្តម ដល់តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី
ចំនូន១លានរៀល ដើម្បីចាត់ចែង លើការសិក្សារៀនសូត្រ របស់យោធាក្នុងតំបន់ប្រតិបត្តិការ៕

IMG-20151202-WA0000

IMG-20151202-WA0001

IMG-20151202-WA0002

IMG-20151202-WA0005

IMG-20151202-WA0003

IMG-20151202-WA0004

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author