កញ្ញាឯក សុ ជាតា ហៅសាសា នឹងត្រូវចោទជាពិរទ្ធជន

ដោយ ៖ សហការី​

បាត់ដំបង ៖ រយៈពេល​ជាច្រើន​ខែ​មក​ហើយ​ ដែល​សំណុំរឿង​របស់​កញ្ញាឯកសុ ជាតា​ ហៅ​សា​សា ដែល​អតីត​
ជា​ពិធី​ការិនី​ ក្នុង​ស្ថានីយ​ទូរទស្សន៍​មួយ​កន្លែង ត្រូវ​បាន​ស្ងប់ស្ងាត់​ នៅ​ក្នុង​តុលាការ​ខេត្ត​បាត់​ដំបង បន្ទាប់ពី​
លោក​ព្រះរាជអាជ្ញា​ បាន​ធ្វើការ​ចោទប្រកាន់​រួចមក ពាក់ព័ន្ធ​ទៅ​នឹង ​ការ​បង្ក​ករណី​គ្រោះថ្នាក់​ ចរាចរ​កាល ពី
ដើម​ខែតុលា ឆ្នាំ​២០១៥ នៅ​កណ្តាល​ក្រុង​បាត់ដំបង ដោយសារតែ ​ការ​បើកបរ​ ប្រកបដោយ​ភាព​ស្រវឹង ​របស់​
កញ្ញា​សា​សា ក្នុង​ពេលយប់​ស្ងាត់។

គួរ​រំលឹក​ដែរ​ថា ក្រោយពី​តុលាការ​ ខេត្ត​បាត់ដំបង​ បាន​បើក​ការ​ស៊ើបអង្កេត ​ទៅ​លើ​ករណី​គ្រោះថ្នាក់​ចរាចរ​
ដែល​បង្ក​ឡើង​ដោយ ​កញ្ញាសា​សា រួចមក គឺ​ សាក្សី​បាន​លាតត្រដាង​យ៉ាង​ច្បាស់​ថា កញ្ញា​សា​សា បាន​សេព​
គ្រឿង​ស្រវឹង​ យ៉ាង​ចាស់ដៃ​ នៅ​ក្នុង​អាហារដ្ឋាន​តោ​ពីរ​ រួច​ក៏បាន​ប្រើប្រាស់​ រថយន្ត​ផ្ទាល់​ខ្លួន​របស់​នាង​ ចេញដំ
ណើរ​បន្ត ក្នុង​គោលបំណង​ទៅ​រាំរែក​បន្ត​ នៅ​ក្នុង​ក្លឹប​កម្សាន្តស្តារ​ឡាយ ប៉ុន្តែ​ជា​អកុសល​ ដោយសារតែ ​កញ្ញា​
សា​សា មាន​សភាព​ស្រវឹង ទើប​ធ្វើ​ឲ្យ​​ការ​បើកបរ ​របស់​នាង​បាន​ប៉ះទង្គិច​ ជា​មួយ​នឹង​ម៉ូតូ​សណ្ដោង​ រ៉ឺម៉ក​ ព្រម
ទាំង​បាន ​ធ្វើឲ្យ​អ្នកបើកបរ​ម៉ូតូ​ រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

ផ្ទុយទៅវិញ​ ក្រោយពេល​កើតហេតុ កញ្ញា​សា​សា បាន​ធ្វើ​ការ​បដិសេធ ដោយ​មិន​ព្រម​ទទួលស្គាល់​ នូវ​ទង្វើ​
ដែល​នាង​បាន​ប្រព្រឹត្ត​ឡើយ ដោយ​នាង​បាន​ស្រែក ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា រូប​នាង​កំពុង​ស្ថិត​នៅ
ក្នុង​ទីក្រុង​បាងកក គឺ​មានន័យថា នាង​ពុំ​មាន​វត្តមាន​ នៅ​នឹងកន្លែង​កើតហេតុ​ នោះ​ឡើយ ដូច្នេះ​រាល់​ការផ្សាយ
​របស់​សារព័ត៌មាន ​ក្នុងស្រុក​ គឺជា​ការផ្សាយ​មិន​ពិត​ ទាល់តែសោះ។

បើ​ទោះបីជា​ កញ្ញា​ សា​សា បាន​បដិសេធ​យ៉ាងណាក៏ដោយ​ ក៏​តុលាការបាន​ចេញ​ដីកា​កោះ​ចំនួន​ពីរ​លើក ដើម្បី​
ឲ្យ​កញ្ញាឯក សុ ជាតា ហៅ​សា​សា ចូលខ្លួន​ទៅ​បំភ្លឺ​ នៅ​ចំពោះ​មុខ​ លោក​ព្រះរាជអាជ្ញា គឺ​នៅ​ទីបំផុត ​នាង​បាន​
សារភាព​ នៅ​ចំពោះមុខ​ លោក​ព្រះរាជអាជ្ញារង​ តូច សុភ​ក្តី ថា​ នាង​ពិតជា​បាន​ បង្ក​ហេតុ​ នៅ​ក្នុង​ករណី​គ្រោះ
ថ្នាក់​យ៉ាងពិត​ប្រាកដ ហើយ​រថយន្ត​ដែល​បង្ក​ គឺជា​រថយន្ត​ផ្ទាល់ខ្លួន​របស់​នាង​តែម្តង។

នៅ​ពេល​នោះ ដែរលោក​ព្រះរាជអាជ្ញារង តូច សុភ​ក្តី បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាថា ក្រោយ​ពី​ទទួល​បាន ​
នូវ​ចម្លើយ​សារភាព​រួច​មក លោក​បាន​ធ្វើការ​ចោទប្រកាន់​រួចហើយ ​ទៅលើ​កញ្ញា​សា​សា ដែល​បាន​បង្ក​គ្រោះ
ថ្នាក់​ចរាចរ​ ប្រកបដោយ​ភាព​ស្រវឹង ព្រមទាំង​បាន​គេច​វេះ ​ចេញ​ពី​ចំណុច​កើតហេតុ ដើម្បី​ឲ្យ​លោក​ចៅក្រម​
ជា​អ្នក​ស៊ើបអង្កេត ​ក្នុង​រឿង​នេះ​ជា​បន្តដូច្នេះ​ គឺ​មានន័យថា ពេលនោះ​កញ្ញា​សា​សា បាន​ក្លាយ​ខ្លួន​ទៅជា​ជន​
ដែល​ត្រូវ​ចោទ​ហើយ។

នៅ​វេលា​ម៉ោង​១០​ និង​៥០​នាទី​ព្រឹក ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ កម្ពុ​ជាថ្មីបាន​ស្កាត់​ជួប​ លោក​ចៅក្រម​ជា វណ្ណៈ
ដែល​ជា​ចៅក្រម ​កាន់​សំណុំរឿង ​របស់​កញ្ញា​សា​សា​នេះ ដោយ​យើង​ចង់​ដឹង​ថា តើ​រឿង​របស់​កញ្ញា​សា​សា
ឈាន​ដល់​ណា​ហើយ បន្ទាប់ពី​លោក​ព្រះរាជអាជ្ញា ​បាន​ធ្វើការ​ចោទប្រកាន់​ រួចមក​នោះ។ ជួប​ជាមួយ​កម្ពុ​ជាថ្មី
លោក ជា វណ្ណៈ ប្រធាន​តុលាការ និង​ជា​ចៅក្រម​ស៊ើបសួរ ​នៅ​ក្នុង​សំណុំរឿង​ កញ្ញា​សា​សា បាន​គូស​បញ្ជាក់​ថា
បច្ចុប្បន្ន​រឿង​នេះ ​មិនមែន​ត្រូវ​បាន​បញ្ចប់​នោះទេ​ ប៉ុន្តែ​ការ​ស្ងាត់​មួយ​រយៈ​នេះ​ គឺ​លោក​កំពុង​បើក​ការ​ស៊ើបអង្កេត
ទៅលើ​បញ្ហា​នេះ​ ដើម្បី​ឲ្យ​រឿង​នេះ ​វា​កាន់​តែច្បាស់​ថា តើ​កញ្ញា​សា​សា អាច​ជាប់​ពាក់ព័ន្ធ​ ទៅ​នឹង​កំហុស​អ្វីខ្លះ​?

ក្រោយពី​លោក​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ចប់​ហើយ លោក​នឹង​ប្រគល់​សំណុំ​រឿង​នេះ ​ទៅ​លោក​ចៅក្រម​ម្នាក់
ទៀត ​ដើម្បី​យក​ទៅ​ បើកសវនាការ និង​ជំនុំជម្រះ​លើ​សំណុំ​រឿង​នេះ​ បើ​ទោះបីជា​កញ្ញា​សា​សា មាន​វត្តមានឬ​
គ្មាន​វត្តមាន ​ក៏ដោយ ​ក៏​នីតិវិធី​របស់​តុលាការ​ ត្រូវតែ​ជម្រះ​កំបាំងមុខ ដើម្បី​ឲ្យ​ដឹង​ពី​កម្រិត​ទោស ​របស់​នាង​ទៅ
តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដោយ​ត្រូវ​ដាក់​ពន្ធនាគារ​ រយៈពេល​ប៉ុន្មាន និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ប៉ុន្មាន ​ចូល​ជា​
ថវិកា​រដ្ឋ​ គឺ​នៅ​ពេលនោះ​ហើយ ​ដែល​កញ្ញាឯកសុ ជាតា ហៅ​សា​សា និង​ក្លាយទៅជា​ពិរុទ្ធជន​វិញ​ម្តង​ ដោយ
​អស់​សិទ្ធិ​ជា​ជន ​ដែល​ត្រូវ​ចោទ​ទៀតហើយ។

លោក​ចៅក្រមជាវណ្ណៈបាន​សង្កត់ធ្ងន់​យ៉ាង​ខ្លី​ថាក្រោយពេល​បញ្ចប់ ​នៃ​ការ​ជំនុំជម្រះ​ គឺ​លោក​ព្រះរាជអាជ្ញានឹង​ចេញ​សាលក្រម​ស្ថាពរ​ហើយទៅលើ​សំណុំរឿង​របស់​កញ្ញា​សា​សា​ ដើម្បី​ឲ្យ​នាង​ដឹង​ថាការអនុវត្ត​ច្បាប់​វា​មាន​កម្រិត​បែប​ណានៅ​ពេល​ដែល​កញ្ញា​សា​សា​ ស្ថិតនៅ​ជា​ជនរងគ្រោះហើយ​នឹង​ពេល​ដែល​កញ្ញា​សា​សាបាន​ក្លាយ​ខ្លួន​ជា​ជន​បង្ក​វិញ​ម្តង​៕

08

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author