ដោយ ៖ រស់ សុភា
មណ្ឌលគិរី ៖ ព្រៃឈើក្នុងតំបន់ព្រៃបរិស្ថាន នឹង ព្រៃការពារអភិរក្សជីវចម្រុះ ឋិតក្នុងភូមិ អន្ទ្រង ឃុំចុងផ្លាស
ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំពុងរងការកាប់បំផ្លាញ យ៉ាងមហន្តរាយ ពីសំណាក់ អ្នកមានលុយ អ្នកមាន
អំណាច នឹងក្រុមឈ្មួញ ដែរមានទំនាក់ទំនង ជាមួយមន្ត្រីជាន់ខ្ពស់ ។
ប្រភពប្រជាសហគមន៍ ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថាមាន ឈ្មួញខិលខូចជំរុញ ឲ្យប្រជាពលរដ្ឋមួយ
ចំនួន ចូលទៅកាប់បំផ្លាញព្រៃឈើប្រណិត ដឹកជញ្ជូនយកមកល់ ឲ្យពួកគេក្នុងតម្លៃថោកៗ យ៉ាងគគ្រឹក
គគ្រេង ហើយ ពួកគេដឹកជញ្ជូន តាមរថយន្តធំៗ ចេញពីស្រុកកែវសីម៉ា ឆ្លងកាត់ស្រុកស្នួលខេត្តក្រចេះ នឹង
ស្រុកមេមត់ យកទៅលក់ស្រុកយួនយ៉ាងរលូន ដោយគ្មានសមត្ថកិច្ចណាទប់ស្កាត់ឡើយ។
ប្រភពប្រជាសហគមន៍ បានបង្ហើបឲ្យដឹងថា ការកាប់បំផ្លាញព្រៃឈើ នឹងជំនួញឈើប្រណិត យ៉ាងអនាធិ
បតេយ្យ នៅក្នុងតំបន់ខាងលើនោះ ដោយពួកគេទាំងនោះ ជ្រោកក្នុងក្រុមហ៊ុន ដាយ ថាន់ នឹងខ្មែរអង្គរ ចេញ
កាត់តាមស្រុកស្នួល ខេត្តក្រចេះ នឹងស្រុកមេមត់ ដឹកដោយរថយន្ដ ខ្នាតយក្យ ឆ្លងទៅប្រទេសវៀតណាម បាន
យ៉ាងរលួន។
តាមប្រភព ពីឈ្មួញរកស៊ីតូចតាច ពួគេបានអួតអាង នឹងបង្ហើប ឲ្យសាព័ត៌មាន កម្ពុជា ជោគជ័យ យើងបាន
ដឹងថា តំបន់បរិស្ថាន នឹងដែនព្រៃអភិរក្សជីវចម្រុះ ព្រមទាំងព្រៃសហគមន៍ សព្វថ្ងៃត្រូវបាន ក្រុមហ៊ុន ដាយ
ថាន់ នឹង ខ្មែរអង្គរកំពង់ធំ ជារបស់ ឧញ៉្ញា សឹង សំអុល កំពុងធ្វើការប្រមូលទិញ ឈើទាំងនោះ ពីប្រជាពលរដ្ឋ
ដោយគ្រាន់តែប្រើលុយ នឹងបំផុះប្រជាពលរដ្ឋតែបន្តិចនោះ ប្រជាពលរដ្ឋចូលកាប់ ឈើប្រណិតទាំងនោះ រាប់
ពាន់ម៉ែត្រគូប នៅក្នុងតំបន់ព្រៃបរិស្ថាន នឹងព្រៃដែនជំរកអភិរក្សជីវចម្រុះ មានគោយន្តកន្ត្រៃ រថយន្តប៉ាកុង
រាប់ស៊ិបគ្រឿង នៅក្នុងតំបន់នោះ។
លោក សម្រង ឌីវិចិត្រ ជាប្រធានដែនព្រៃបរិស្ថាន លោក អ៊ុំ សុវណ្ណភ័ត្ត ជានាយផ្នែករដ្ឋបាលព្រៃឈើ ស្រុក
ពេជ្រាដា លោក ស្វាយ សុវណ្ណា ជាប្រធានកងរាជអវុធហត្ថ លើផ្ទៃប្រទេស ការពារដែនអភិរក្សជីវចម្រុះ ស្រុក
កែវសីម៉ា ខេត្តមណ្ឌលគិរី នឹងខេត្តក្រចេះ ទោះបីប្រមុខរាជរដ្ឋាភិបាល ដាក់បទបញ្ជារ ឲ្យមន្ត្រីជំនាញ នឹងមន្ត្រី
ពាក់ព័ន្ធទាំងអស់នោះ ធ្វើការទប់ស្កាត់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែមន្ត្រីទាំងនោះ មឹនរវល់ ធ្វើមឹនដឹងប្រហែល
ត្រូវថ្នាំពល់ ពួកឈ្មូញទាំងនោះហើយ បានជាគ្មានការបង្ក្រាប ទាលតែសោះ ។
ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ខាងលើនេះ យកព័ត៌មាន កម្ពុជា ជោគជ័យ យើង ធ្វើការទំនាក់
ទំនង តាមរយ:ទូរសព្ទ័ ដើម្បីសំការបំភ្លឺ ពីមន្ត្រីពាក់ព័ន្ធខាងលើនោះផងដែរ តែដោយទូរស័ព្ទ ចូលច្រើនដង
គ្មានអ្នកលើកទទួល៕