ក្រុមឈ្មួញប្រមូលទិញឈើប្រណិតពីដែនជម្រក សត្វព្រៃលំផាត់ជ្រកក្រោមរោងចក្រកែឆ្នៃឈើ

ភ្នំពេញ ៖ រោងកែច្នៃឈើមួយកន្លែង មានទីតាំងស្ថិតនៅភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ជារៀងរាល់យប់គេ
សង្កេតឃើញគោយន្តកន្ត្រៃ ប្រមាណ៤-៥គ្រឿង ដឹកឈើប្រណិតធ្នង់ ចូលមកស្តុកក្នុងរោងចក្រនេះ។

បើតាមប្រជាពលរដ្ឋ រស់នៅក្បែររោងចក្រអារឈើនេះ បានប្រាប់ឲ្យដឹងថា កាលពីមុនថៅកែរោងចក្រអារឈើ
នេះ ជាជនជាតិចិន ប៉ុន្តែផ្អាកសកម្មភាពជាច្រើនឆ្នាំមកហើយ ប៉ុន្តែសព្វថ្ងៃនេះ ពួកគាត់បានឃើញជនជាតិខ្មែរ
ម្នាក់ឈ្មោះ ពេញ ជាអ្នកមើលការខុសត្រូវ។

ប្រភពដដែលបន្តថា កម្មករោងចក្រអារឈើខាងលើនេះ ត្រូវបានថៅកែនៅភ្នំពេញ ផ្តល់លុយអោយជាប្រចាំ
សម្រាប់ដោះស្រាយជីវភាព។ កម្មករខ្លះមានគោយន្តកន្ត្រៃ ទៅកាប់ឈើក្នុងដែនជម្រកលំផាត់ ដោយដឹកឆ្លង
កាត់ ចំការអណ្តូងប្រេង ហ័ងអាញ់លំផាត់។ ជាងនេះទៅទៀត ក្រុមឈ្មួញដែលផ្តល់លុយ ឲ្យបក្ខពួកដៃជើង
កម្មករចូលកាប់ និងដឹកឈើក្នុងដែនជម្រកលំផាត់នេះម្នាក់ ជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី និងម្នាក់ជាមន្ត្រី
នគរបាល ក្រសួងមហាផ្ទៃ ជាខ្នងបង្អែកដ៏រឹងមាំ ក្រោមរូបភាពសត្វកណ្តៀជញ្ជូនអាចម៍ដី ធ្វើដំបូកអីចឹង។

ជាការកត់សម្គាល់រោងចក្រអារឈើនេះ មានទីតាំងនៅភូមិ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរីគឺ ពុំមាន
ស្លាកយីហោត្រឹមត្រូវនោះទេ មិនដឹងថា មានច្បាប់ទម្លាប់អនុញ្ញាតិ ពីរដ្ឋបាលព្រៃឈើ ដែររឺយ៉ាងណានោះទេ។

ដោយឡែកសេចក្តីរាយការណ៍មួយទៀត ក៏បានខ្សឹបប្រាប់ថា ក្នុងរយៈពេល១សប្តាហ៍ មានរថយន្តធុនធំ ១ទៅ
២គ្រឿង ចូលរោងចក្រនេះ រួចដឹកឈើប្រណិត ទៅវៀតណាម ឆ្លងកាត់ខេត្តត្បូងឃ្មុំ ដោយដាក់ជំនាឈើ នឹង
ឈើអារពីលើ ដើម្បីបិទបាំង ភ្នែកសមត្ថកិច្ចជំនាញ នឹងស្ថាប័នពាក់ព័ន្ធ។/

2015-12-08_20.36.15

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author