ដោយ ៖ រស់ សុភា
មណ្ឌលគិរី ៖ រថយន្តកែឆ្នៃ១គ្រឿង នឹងត្រាក់ទ័រ១គ្រឿង ខណ:ជនសង្ស័យ កំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើ
ប្រណិត ខុសច្បាប់ចេញពីព្រៃ ត្រូវបានកងកម្លាំងសម្ថកិច្ចចំរុះ ធ្វើការក្របួចជាប់ ជនល្មើសចំនួន៥នាក់ ក្នុង
នោះ ជាជនជាតិវៀតណាម២នាក់ ព្រមទាំងវត្ថុតាង រួមមានឈើប្រភេទធ្នង់ នឹងឈើសុក្រំ ចំនួន២៤ដុំធំៗផង
ដែរ ដោយកម្លាំងសមត្ថកិច្ច ល្បាតស្ទាក់ចាប់ បានកាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវបំបែក ឋិត
ក្នុងភូមិបក់ចារ ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។
ប្រភពប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា ជនសង្ស័យដែរត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាននាពេលនេះ ធ្វើសកម្ម
ភាពបែបនេះ ជាយូឆ្នាំមកហើយ នៅតំបន់នេះ អាចនិយាយបានថា វាដុះស្លែទៅហើយ ក្នុងការកាប់ នឹងដឹក
ជញ្ជូនឈើ បែបនេះ មិនដែរឃើញមានសមត្ថកិច ជំនាញធ្វើការបង្ក្រាបនេះទេ ដោយកន្លងមកពួកគេ តែងតែ
អួនអាងថា មានលោកធំនេះ លោកធំនោះនៅពីក្រោយរបស់ពួក ជាពិសេសគឺជនជាតិវៀតណាម ២នាក់ នៅ
ក្នុងចំណោម ៥នាក់ដែរឃាត់ខ្លួនបាននេះតែម្ដង ពួកគេចូលមករកស៊ីកាប់ឈើ នឹងដឹកជញ្ជួនឈើនៅខេត្តនេះ
ទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូន។
ប្រភពដដែរបានបន្ត នឹងដាក់ការសង្ស័យថា ការបង្ក្រាបលើកនេះ ប្រហែលមកពីខាងក្រុមជនសង្ស័យ ស៊ីដាច់
ឬក៍និយាយចរចារតម្លៃបង់មិនត្រូវ បំរុងលោតឆត្រ ទើចាប់បានបែបនេះ ព្រោះកន្លងមកឃើញតែក្រុមនេះ រក
ស៊ីកាប់ឈើ នឹងដឹកជញ្ជូនឈើប្រណិត យ៉ាងគគ្រិក គគ្រេង គ្មានសមត្ថកិចណាបង្ក្រាបម្ដងណាឡើយ។
ប្រភពបានឲ្យដឹងទៀតថា ជនសង្ស័យ ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន ទី១ ឈ្មោះ សុ ឃាង ភេទប្រុស
អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ, ទី២ឈ្មោះ រី ចាន់រដ្ឋ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ ក្រឹម
ស្នា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ចំណែក២នាក់ទៀត ជាជនជាតិវៀតណាម ទី១ ឈ្មោះ ចិន ហុង
ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំទៀនហ៊ឹង ស្រុក ប៊ូជូប ខេត្តប៉ិញភឿក និងទី២ ឈ្មោះ លឿង វ៉ាន់
យុយ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមទី១ ឃុំ ទៀន ហ៊ឹង ស្រុកប៊ូដូប ខេត្តប៉ិញភឿក។
គួបញ្ជាក់ផងដែរថា ជនសង្ស័យទាំង៥នាក់ ក្រោយធ្វើការឃាត់ខ្លួន បច្ចុប្បន្នត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួន
យកទៅ អធិកាដ្ឋាននគរបាល ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដើម្បីក៏សាងសុំនុំរឿង បញ្ជូនទៅតុលាការ
ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕