ដោយ ៖ រស់ សុភា
មណ្ឌលគិរី ៖ ស្ពានអូផ្លាយ តភ្ជាប់ទៅរមណីដ្ឋានទឹកជ្រោះប៊ូស្រា រងការខូចខាតយ៉ាងធ្ងន់ ដោយរថយន្តធុន
យក្សមួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A: 3456 ដឹកឥដ្ឋជាង ២០០០០ដុំ មកពីខេត្តកំពង់ចាម ឆ្ពោះ
ទៅ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ឆ្លងកាត់ស្ពានដោយផ្ទុកលើសទម្ងន់ ធ្វើឲ្យស្ពានទ្រទម្ងន់នោះមិនបាន ក៍
បណ្ដាលឲ្យបាក់ស្រុតស្ពានតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង១១ នឹង២០នាទីយប់ ស្ពានបាក់
ស្រុត រងការខូចខាតស្ទើតែទាំងស្រុងនោះ គឺស្ពានអូផ្លាយ ឋិតនៅឃុំស្រែអំពូង ស្រុកពេជ្រាដា តាមប្រភពនៅ
កន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់រថយន្តបង្ក ឲ្យបាក់ស្រុតស្ពាននេះ មានឈ្មោះ ថាន ជាថៅកែលក់គ្រឿង
សំណង់ មានទីលំនៅក្នុង ឃុំប៉ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ។
ប្រភពព័ត៌មាន បានរាយការណ៍ឲ្យដឹងថា ហេតុការណបាក់ស្រុតស្ពានខាងលើនេះ កំពុងតែធ្វើអោយមានការ
កកស្ទះដល់ភ្ងៀវទេសចរណ៍ ដែលបន្តដំណើរទៅរម្នណីដ្ឋាន ទឹកជ្រោះបូស្រាផងដែរ ហេតុការណ៍នេះ ធ្វើឲ្យ
ភ្ជាវទេសចរ ជាតិនឹងអន្តជាតិ មានការរអូរទាំ នឹងស្ដីបន្ទោស ទៅដល់មន្ទីរសាធារណ:ការ នឹងដឹកជញ្ជូនខេត្ត
មណ្ឌលគិរីថា មកពីមានការធូរលុងផ្នែកច្បាប់ មិនមានការរិតបន្តិង ទៅលើក្រុមឈ្មួញរកស៊ីដឹកជញ្ជូនតាម
រថយន្ត ដែលផ្ទុកលើសទម្ងន់ ដែនាំឲ្យខូចផ្លូវ នឹងស្ពាន ជាក់ស្ដែងដូចថ្ងៃនេះតែម្ដង៕