ទិវារំលិកខួបអនុស្សាវរីយ៍លើកទី៣៧នៃថ្ងៃ៧មករា ១៩៧៩.២០១៦នៅទីលានរវង្វង់មូលគោព្រៃ

ដោយ ៖ រស់ សុភា

ខេត្តមណ្ឌលគីរី ៖ នាព្រិកថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ខេត្តមណ្ឌល់គិរី បានរៀបចំប្រារពពិធីទិវារំលឹកខួបអនុ
ស្សាវរីយ៍លើកទី៣៧ នៃថ្ងៃ៧មករា ( ១៩៧៩ .២០១៦ ) នៅលើទីលានរង្វង់មូលគោព្រៃ នៅក្នុងពិធីនោះផង
ដែរ មានការចូលរួមក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ របស់ឯកឧត្តមទេសរដ្ឋមន្ត្រីអ៉ឹម ឈុនលឹម ឯកឧត្តម អេង
ប៊ុនអៀង អភិបាលខេត្តមណ្ឌលគីរី។

ក្នុងកម្មវិធីនេះផងដែរ ក៍មានការអញ្ជើញចូលរួម ពីគណះប្រតិភូវៀតណាមចំនួន៣ខេត្ត គឺខេត្ត ប៊ិនភឿក ខេត្ត
ដាក់ឡាក់ និងខេត្ត ដាក់ណុង ក្រៅពីនោះក៍មានមន្ត្រីរាជការគ្រប់ស្ថាបន័ និងប្រជាពលរដ្ឋដែលរស់នៅក្នុង
ខេត្តមណ្ឌលគីរីទាំងមូលដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីនេះផងដែរគឺមានចំនួនសរុប 1600នាក់។

ក្រោមការសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ឹម ឈុនលឹម រួច
មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាស៍លើកឡើង ស្តីពីការអភិវឌ្ឍនិងការរីកចំរើនប្រទេសកម្ពុជាទាំង
មូល មានដូចជា សាលារៀន មន្ទីពេទ្យ ស្ពាន និងផ្លូវថ្នល់ ជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ឹម ឈុនលឹម បានបន្តទៀតថា ការអភិវឌ្ឍ និងការរីកចំរើនទាំងអស់នេះ គឺកើតឡើង
ក្រោមការដឹកនាំ ប្រទេសដ៍ឈ្លាសវៃ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជានាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពជា។

ក្រោយពីការសំណេះសំណាល ចប់កម្មវិធី ក៍មានអំណោយ ផ្ទាល់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៉ឹម ឈុនលឹម
មួយចំនួនធំដើម្បីចែកជួនប្រជាពលរដ្ឋផងដែរ៕

IMG-20160102-WA0002

IMG-20160102-WA0001

IMG-20160102-WA0003

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author