អាជីវករផ្សារបានលុងប្ដឹងលោកជាគួង ក្រុមហ៊ុនប្រមូលសំរាម

ភ្នំពេញ ៖ ពាក្យបណ្តឹង របស់អាជីវករ ផ្សារបានលុង បានប្តឹងលោក ជា គួង អ្នកម៉ៅការប្រមូលសំរាម ទៅមន្ទីរ
បរិស្ថាន ខេត្តរតនគិរី ដើម្បីសុំជួយអន្តរាមន៍ និងដោះស្រាយ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ។

ក្នុងពាក្យបណ្តឹង អាជីវករផ្សារ លក់ដូរនៅជុំវិញ បរិវេណផ្សារបានលុង ក្រុងបានលុង ខេត្តរតនគិរី ជាច្រើន
នាក់ ដែលមានផ្តិតមេដៃផងនោះ បានស្នើសុំទៅ លោកប្រធានមន្ទីរ បរិស្ថានខេត្តរតនគិរី ជូនអន្តររាគមន៍
ដោយសុំប្តឹងលោក ជា គួង អ្នកម៉ៅការប្រមូលសំរាម ក្រុងបានលុង ខេត្តរតនគិរី ពីបទមិនដឹកសំរាមរយៈពេល
៣ថ្ងៃ នៅជុំវិញផ្សារបានលុង។

អាជីវករផ្សារលក់ដូរម្នាក់ សុំមិនបញ្ចេញឈ្មោះប្រាប់ថា សំរាមចាក់នៅមុខតូបពួកគាត់ មានក្លិនស្អុយ មិនបាន
ប្រមូល ៣ថ្ងៃមកហើយ គ្មានអ្នកចូលទិញខោអាវគាត់នោះទេ ហេតុនេះហើយ សូមក្រុមហ៊ុនប្រមូលសំរាម មក
កើបចេញផងចុះ។

អាជីវករផ្សារលក់ដូរក្នុងផ្សារបានលុង បានលើកឡើងក្នុងពាក្យបណ្តឹង ដោយជម្រាប លោកប្រធានមន្ទីរ បរិ
ស្ថានខេត្តរតនគិរី មេត្តាជ្រាបថា លោកជា គួង ដើរយកលុយអនាម័យ តែមិនបានដឹកសំរាមចេញពីផ្សារទេ ធ្វើ
ឲ្យប៉ះពាល់បរិស្ថានជុំវិញផ្សារ ជាពិសេសប៉ះពាល់ដល់សុខភាព យ៉ាងធ្ងន់ធ្ងរ របស់អាជីវករយើងខ្ញុំ។ អាស្រ័យ
ដូចបានជម្រាបជូនខាងលើ សូមលោកប្រធានមន្ទីរបរិស្ថានខេត្ត មេត្តាចាត់វិធានការ ឲ្យបានឆាប់ចំពោះលោក
ជា គួង មកដឹកសំរាមចេញ និងអនុវត្តទៅតាមផ្លូវច្បាប់ ដោយក្តីអនុគ្រោះ៕

03 (1)

03 (3)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author