លោកអភិបាលស្រុកពេជ្រាដាខកចិត្តចំពោះមន្ទីរ អភិវឌ្ឍន៍ជនបទក្នុងការងារអភិវឌ្ឍន៍ផ្លូវ

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ នៅក្នុងវេទិការសាធារណៈ នៅឃុំក្រងតេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី ១៣
ខែមករានេះ លោក នួន សារ៉ន អភិបាលស្រុកពេជ្រាដា បានលើកឡើងនូវការខកចិត្តចំពោះ មន្ទីរអភិវឌ្ឍន៍
ជនបទខេត្តមណ្ឌលគិរី ដែលបានទទួលចំណារយល់ព្រមធ្វើផ្លូវ ចំនួន២២គីឡូម៉ែត្រកន្លះ ពីសម្តេចអគ្គសេនា
បតីតេជោ ហ៊ុន សែន ហើយ បែរជាមិនសម្រេច លទ្ធផលក្នុងការងារ។

លោក អភិបាលស្រុកពេជ្រាដា បានអោយដឹងថា ផ្លូវមានប្រវែង២២គីឡូម៉ែត្រកន្លះនោះ ត្រូវបានសម្តេចតេ
ជោ យល់ព្រមចាអោយធ្វើហើយ ប៉ុន្តែរហូតមកដល់ ថ្ងៃទី១៣ មករា នេះ ទៅហើយ នៅមិនទាន់បានសម្រេច
លទ្ធផលពេញលេញនោះទេ។

លោក នូន សារ៉ន បញ្ជាក់ថា កាលពីវេទិការសាធារណៈនៅខែតុលា ២០១៥ កន្លងទៅ រដ្ឋលេខាធិការ ក្រសួង
រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម ភឿន សុភណ្ឌ បានដាក់បន្ទុកអោយលោក ស្នើរទៅកាន់
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ចម្លងឯកសារដែលសម្តេច បានចារយល់ព្រមឲ្យធ្វើនោះ ដើម្បីជូនឯកឧត្តមរដ្ឋ
លេខាធិការបានជ្រាប ប៉ុន្តែបញ្ហានោះ លោកបានដាក់ស្នើរទៅមន្ទីរអភិវឌ្ឍន៍ជនបទហើយ តែមិនមានចម្លើយ
តបនោះទេ រហូតដល់វេទិការសាធារណៈលើកនេះ។

ពាក់ព័ន្ធបញ្ហានេះ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្ម និងសំណង់ ឯកឧត្តម ភឿន សុភណ្ឌ
បានព្រមានថា បើមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី មិនយកឯកសារ ច្បាស់លាស់ ថាតើផ្លូវប្រវែង ២២គី
ឡូកន្លះ ដែលសម្តេចបានចារអោយធ្វើនោះ ធ្វើនៅកន្លែងណាខ្លះ សល់កន្លែងណាខ្លះ នោះទេ ឯកឧត្តមនឹងធ្វើ
របាយការណ៍ បន្តទៅថ្នាក់លើ ដើម្បីរកដំណោះស្រាយផ្សេងទៀត។

ឯកឧត្តមបន្តថា សម្តេចតេជោហ៊ុនសែន ចង់ធ្វើអោយមានផ្លូវ ខ្វាត់ខ្វែងទាំងអស់ ទាំងនៅទីក្រុង និងតាមជន
បទ ជាពិសេស តំបន់ដាច់ស្រយាល សំរាប់បំរើផលប្រយោជន៍ប្រជាពលរដ្ឋ មិនអាចធ្វើការងារគ្មានលទ្ធផល
ម្តងហើយម្តងទៀតនោះទេ៕

IMG-20160114-WA0001

IMG-20160114-WA0000

IMG-20160114-WA0002

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author