ការសួរចម្លើយលើសកម្មជនអង្គការ មាតាធម្មជាតិនៅតែបន្ត

កោះកុងៈ ការសួរចម្លើយ សកម្មជនបរិស្ថាន ៣រូប ដែលបានចាប់ខ្លួន នៅខេត្តកោះកុង កាលពីខែសីហា និង
កំពុង ជាប់ឃុំតាំងពីពេលនោះមក ត្រូវបានពន្យារពេល ២ ខែទៀត។ នេះបើយោងតាមអង្គការមាតាធម្មជាតិ។

លោក ធុន រដ្ឋា មន្ត្រីអង្គការមាតាធម្មជាតិ បានថ្លែងថា សាលាដំបូងខេត្ត បានប្រកាសថា ការស៊ើបអង្កេតករ
ណីលោក ទ្រី សុវិគា លោក ស៊ុន ម៉ាឡា និងលោក លឹម សំណាង នៅបន្ត ដោយត្រូវសាកសួរបន្ថែមទៀត។

លោកបន្តថា ឥឡូវនេះ ការស៊ើបអង្កត និងសាកសួរ ៤ ខែហើយ ហើយតុលាការនៅតែបន្ត ២ ខែទៀត យើង
ចង់ធានាឲ្យនៅក្រៅឃុំ។ យើងមិនធ្វើអ្វីខុសទេ។ យើងគ្រាន់តែ ការពារបរិស្ថានសម្រាប់អ្នកគ្រប់គ្នា។

សកម្មជន ៣ នាក់ ត្រូវបានចាប់ខ្លួន ដោយសារប្រឆាំងការបូមខ្សាច់ ហើយត្រូវបានចោទ ពីបទគំរាម បំផ្លិច
បំផ្លាញ បង្ខូចកេរ្តិ៍ ឬការខូចខាត និងបញ្ជាអ្នកដទៃ ឲ្យធ្វើតាម។ ពួកគេ ត្រូវបដិសេធ មិនឲ្យនៅក្រៅឃុំ កាល
ពីខែកញ្ញា។

មន្ត្រីពាក់ព័ន្ធ នៃសាលាដំបូងខេត្តកោះកុង មិនអាចទាក់ទង សុំការបំភ្លឺបានទេ ពីម្សិលមិញ។

នៅថ្ងៃពុធ អង្គការមាតាធម្មតា និងបណ្តាញយុវជនកម្ពុជា បានដាក់លិខិតទៅស្ថានទូតសិង្ហបុរីដោយស្នើ ជួប
ពិភាក្សា ពីតួនាទី សិង្ហបុរី ដែលទិញខ្សាច់ពីកម្ពុជា។

លិខិតនោះ បានឲ្យដឹងថា សហគមន៍នេសាទ នៅតែព្រួយបារម្ភ ពីការបូមខ្សាច់នៅខេត្តកោះកុងបង្ក ផលប៉ះ
ពាល់ធ្ងន់ធ្ងរ ដល់ជីវភាពពួកគេ ដោយសារការថយចុះផលនេសាទ និងប៉ះពាល់បរិស្ថានដទៃទៀត»។ អង្គការទាំងពីរបានរង់ចាំការឆ្លើយតបកាលពីម្សិលមិញ៕

06

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author