រតនគិរី ៖ ដីសម្បទានសេដ្ឋកិច្ច ៤ ក្រុមហ៊ុន ទំហំជាង ៣ម៉ឺនហិកតា ដែលមានភាគហ៊ុន របស់កងទ័ពវៀត
ណាម ត្រូវបានរដ្ឋាភិបាលសម្រេច កាត់ចេញ និងបន្ថយរយៈពេលវិនិយោគ មកនៅត្រឹម ៥០ ឆ្នាំវិញខណៈ
ដែលមានការរិះគន់ កាន់តែច្រើនឡើងៗ ចំពោះការផ្តល់ ដីសម្បទានសេដ្ឋកិច្ច នៅតាមព្រំដែន ទៅឲ្យក្រុម
ហ៊ុនមកពីប្រទេសវៀតណាម ។
រដ្ឋាភិបាលកម្ពុជា បានផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យក្រុមហ៊ុនចំនួន ១៧ (លុបចោល ១ ) ដើម្បីធ្វើការដាំដុះ
ដំណាំកសិឧស្សហកម្ម ក្នុងខេត្តរតនគិរី ដែលជាប់ ព្រំប្រទល់ជាមួយនឹងប្រទេសវៀតណាម។ ក្នុងនោះមាន
ក្រុមហ៊ុនចំនួន ៤ ដែលមានភាគហ៊ុន រួមគ្នារវាងអ្នកវិនិយោគិនកម្ពុជា និងកងទ័ពវៀតណាម ដែលរួមមាន
ក្រុមហ៊ុន Rama Khmer International (ក្រុមហ៊ុន ៧២ ) ក្រុមហ៊ុនជាច័ន្ទរិទ្ធអភិវឌ្ឍន៍ ក្រុមហ៊ុន
Dai Dong Duoung (ក្រុមហ៊ុន ៧៤ ) និងក្រុមហ៊ុន វាសនាអិនវេសមេនជាដើម។
បើគិតតាមកិច្ចសន្យាចាស់ ក្រុមហ៊ុនទាំង ៤ នោះមានផ្ទៃដីសរុបប្រមាណជា ៤ ម៉ឺនហិកតា ប៉ុន្តែនៅចន្លោះ
ឆ្នាំ ២០១២ និង ២០១៣ មានការអនុវត្តបទបញ្ជា ០១ របស់រដ្ឋាភិបាល ដោយបានវាស់វែង និងកាត់ចេញ
ផលប៉ះពាល់ ដីកាន់កាប់ជាក់ស្តែង របស់ពលរដ្ឋ និងដីព្រៃសហគមន៍។ ក្រោយមករដ្ឋាភិបាល បានបង្កើត
គណៈកម្មការ អន្តរក្រសួងចុះវាស់វែង និងកាត់ចេញ ដីដែលមិនបានធ្វើការដាំដុះ លើដីសម្បទានសេដ្ឋកិច្ច
ទូទាំងប្រទេស។
ក្នុងនោះដីរបស់ក្រុមហ៊ុនទាំង ៤ នោះ ក៍ត្រូវបានកាត់ចេញបន្តទៀតដែរហើយ នាពេលបច្ចុប្បន្ននេះគឺនៅ
សល់ប្រមាណជា ៤ ពាន់ហិកតាតែប៉ុណ្ណោះ។ នេះបើយោងតាមលោក សយ សូណា ប្រធានមន្ទីរកសិកម្ម
ខេត្តរតនគិរី។
តាមការចុះវាស់វែងជាក់ស្តែង ៤ ក្រុមហ៊ុនខាងលើហ្នឹង គឺនៅសល់ដីតែជាង ៤ ពាន់ហិកតាបន្តិចទេដែល
បានដាំដុះជាក់ស្តែង។ មួយចំនួនធំបានចេញ សជណ កាត់ចេញហើយកាលពីចុងឆ្នាំ ២០១៥ កន្លងមក។
ក្រុមហ៊ុនទាំង ៤ នោះ គឺមានភាគហ៊ុនរបស់ កងទ័ពវៀតណាម ប៉ុន្តែឯកសារផ្លូវការ ដែលចុះ កិច្ចសន្យា ជា
មួយនឹងរដ្ឋាភិបាលកម្ពុជា គឺជាក្រុមហ៊ុនក្នុងស្រុក។
ក្រុមហ៊ុន Rama Khmer International ត្រូវបានកាត់ពី ៦៣២៤ ហ.ត ទៅ ៩០០ ហ.ត ក្រុមហ៊ុនជាច័ន្ទ
រិទ្ធអភិវឌ្ឍន៍ពីជាង ៥១២៤ ហ.ត ទៅ ៧៧៨ ហ.ត ក្រុមហ៊ុន Dai Dong Duoung ៤៨៨៩ ហ.ត ទៅ ៨០០
ហ.ត និងក្រុមហ៊ុនវាសនា អិនវេសមេន មាន ៥០៨០ ហ.ត ទៅ ១៥៤១ ហ.ត។ ក្រុមហ៊ុនទាំងនោះស្ថិតក្នុង
ស្រុកអូរយ៉ាដាវ អណ្តូងមាស និងបកែវ។
ក្រុមហ៊ុនទាំង ៤ មិនត្រូវផ្តល់ ឲ្យដីបន្ថែមទៀតនោះទេហើយ នាពេលបច្ចុប្បន្ននេះ កំពុង តែដំណើរការធ្វើ
កិច្ចសន្យា ជាមួយនឹងរដ្ឋាភិបាលជាថ្មី និងចុះបញ្ជីធ្វើប្លង់ ដើម្បីប្រែក្លាយ ពីដីសាធារណៈរបស់រដ្ឋ ទៅជា ដី
ឯកជនរបស់រដ្ឋវិញ។ លើសពីនោះកិច្ចសន្យាថ្មីនោះ ក៏មានរយៈពេលតែត្រឹម ៥០ ឆ្នាំតែប៉ុណ្ណោះ។
ការសម្រេច កាត់ដីចេញពីក្រុមហ៊ុន ដែលមានកងទ័ពវៀតណាម ជាម្ចាស់ ភាគហ៊ុននោះ គឺត្រូវបានធ្វើឡើង
ស្របពេលដែលប្រទេសកម្ពុជា កំពុងតែ មានបញ្ហាដ៏ចម្រូងចម្រាស រឿងព្រំដែន ពិសេសគឺនៅតំបន់ជាប់នឹង
ព្រំដែនប្រទេសវៀតណាម រហូតដល់រដ្ឋាភិបាលចេញចរាចរណ៍ណែនាំឲ្យបញ្ឈប់ ជួលដីឲ្យទៅប្រទេសជិត
ខាង។
ការកាត់ដីចេញដីពី ក្រុមហ៊ុនទាំងនោះ មិនជាប់ពាក់ព័ន្ធ ទៅនឹងបញ្ហាព្រំដែននោះទេ។ វាមិនពាក់ព័ន្ធរឿង
រសើបព្រំដែនទេ តែដោយសារតែពលរដ្ឋត្អូញត្អែររឿង ក្រុមហ៊ុន ឈូសឆាយប៉ះពាល់ដីពួកគាត់។ នៅវៀត
ណាម កងទ័ពបង្កើតជាក្រុមហ៊ុន។ អ្នកមកដាំកៅស៊ូនៅខ្មែរហ្នឹង មិនមែនជាកងទ័ពទេ តែជាក្រុមហ៊ុន។ គេ
ដាក់ឈ្មោះក្រុមហ៊ុន ៧២ ឬ ៧៥ ដូចឈ្មោះកងពលជាដើម។ យើងមានសិទ្ធិចុះពិនិត្យមើលសកម្មភាព
ក្រុមហ៊ុន ១ ត្រីមាសម្តង។
អតីអ្នកធ្វើការឲ្យក្រុមហ៊ុន ជាច័ន្ទរិទ្ធអភិវឌ្ឍន៍ម្នាក់បានឲ្យដឹងថា ក្រុមហ៊ុនជាច័ន្ទរិទ្ធអភិវឌ្ឍន៍ បានផ្តេរសិទ្ធិ
គ្រប់គ្រងទៅ ក្រុមហ៊ុន ៧២ របស់វៀតណាមដូចគ្នានោះ។សូមបញ្ជាក់ថា ក្រុមហ៊ុនជាច័ន្ទរិទ្ធអភិវឌ្ឍន៍មាន
នាយកក្រុមហ៊ុនជាជនជាតិវៀតណាម ឈ្មោះ Nguyen Canh Quang៕