លោកម៉ៅម៉យដាក់កុងត្រូលជជុះជំរិត ទារប្រាក់ពីកម្មករអូសរទេះ

ខេត្តបន្ទាយមានជ័យ ៖ លោក ម៉ៅ ម៉យ ជានគរបាលអន្តោប្រវេសន៏ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបាន
ប្រជាពលរដ្ឋរាយការណ៍ថា បាននិងកំពុង ដាក់ កុងត្រូលជជុះជំរិត ទាប្រាក់ ពីអ្នក អូសរទេះនៅចំណុច ប្រា
សាទកំពូលបី ច្រកទ្វារអន្តរជាតិប៉ោយប៉េត ខេត្តបន្ទាយមានជ័យ ដែរ ផ្ទុយ និង ល្មើសទៅនិងច្បាប់របស់ក្រ
សួង មហាផ្ទៃដែល បានហាម ឃាត់មិន ឲ្យសមត្ថកិច្ច ដាក់ កុងត្រូលជជុះនោះទេ។

សេចក្តីរាយកាសរណ៍ឲ្យដឹងទៀតថា លោក ម៉ៅ ម៉យ នគរបាលអន្តោ ប្រវេសប្រចាំច្រកនេះ បានដាក់កុងត្រូ
ជំរិតទារប្រាក់ ពីកម្មករអូស រទេះ ដឹកទំនិញពីផ្សាររុងកឿនៃប្រទេសថៃ យ៉ាងចាស់ដៃ និងមានការឃុបឃិតពី
នគរបាលទេសចរណ៏ផងដែរ ហើយបើតាម ការអះអាងពីអ្នកដឹកទំនិញ បានប្រាប់ថា ពួកគាត់ត្រូវបានលោក
ម៉ៅ ម៉យ ឲ្យបង់ក្បាលរទេះនីមួយៗ ចំនួន៥០០០រៀល ក្នុងមួយជើង ហើយបើអ្នកណា ដឹកបាន ៣ ទៅ៤ជើង
ក្នុងមួយថ្ងៃ ក៏ត្រូវបង់តាមចំនួយនអញ្ចើងទៅ។ ដោយឡែក អ្នក ដឹកកាបូបភ្ញៀវ ចេញពីទឹកដីថៃ មកកម្ពុជាក្នុង
មួយរទេះ លោក ម៉ៅ ម៉យ ឲ្យបង់ប្រាក់ពីរ ទៅ៣០០ លុយបាត ហើយលុយ ខ្មែរគាត់មិន យក ។

កន្លងទៅ កម្មករដឹកទំនិញនៅប៉ោយប៉ែត ធ្វើបាតុកម្មឈានទៅ កុប្បកម្មវាយបំផ្លាញស្នាក់ការ គយ ដោយ
ពួកគាត់ ស្រែក ទាម ទាថា មន្ត្រីគយនឹងនគរបាលអន្តោប្រវេសន៏ ជាពិសេសគឺលោក ម៉ៅ ម៉យ ទារប្រាក់ពី
ពួកគាត់ យ៉ាងចាស់ ដៃស្ទើរ តែគ្មាន លុយ ចិញ្ចឹមប្រពន្ឋកូនដាច់បាយម្តងៗ ក៏មានដែរ ធ្វើឲ្យគាត់ទ្រាំមិនបាន
បង្ខំចិត្តធ្វើប៉ាតកម្ម ។

ក្រោយពីធ្វើបាតុកម្មរួច ក៏បាន ដោះស្រាយ រវាងគយ នឹងកម្មករបានមួយគ្រាដែរ ។ប៉ុន្តែ លោក ម៉ៅ ម៉យមិន
បានបញ្ឈប់ សម្មភាពជំរិតទាប្រាក់នៅឡើយទេ។ ប្រភពពី កម្មករ ខ្លះទៀតបាននិយាយស្ទាក់ស្ទើរថា បើលោក
ម៉ៅ ម៉យ នៅតែ កៀបសង្កត់ ជំរិតទាប្រាក់បន្ត ហើយពួកគាត់បង្ហើបប្រាប់ថា បន្តិចទៀតជិត ដល់ពេល វេលា
ធ្វើបាតុកម្មទៀតហើយ ឲ្យតែនៅយ៉ាងនេះ។

តាមប្រភពបានឲ្យដឹងថា លោក ម៉ៅ ម៉យ មិនយកប្រាក់ដៃឯងទេ គឹបង្គាប់ឲ្យជនស៊ីវិល ជាអ្នកយកប្រាក់ជំ
នួសគាត់។ កន្លង ទៅលោក នាយប៉ុស្តិ៏នគរបាល អន្តោប្រវេសន៏ប្រចាំ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់
ក្រុម អ្នកសារព័ត៏មាន ថាបើកូន ចៅក្រោម ឧិវាទរបស់លោក ធ្វើអ្វីខុសឆ្គង ប្រាប់ទៅលោកផង រូបលោកមើល
មិនគ្រប់ ជ្រុងជ្រោយទេ ព្រោះកូនចៅខ្លះ ឆ្លៀតឧិកាសកេងចំណេញ លើបទល្មើស ផ្ទុយនិងបទបញ្ជារបស់
អង្គភាព ដែលបានហាមឃាត់ផង ក៏មានដែរ។ បើដូច្នោះមែន ហេតុអ្វីបានជាពេលនេះ កម្មករអូសរទេះនៅតែ
រិៈគន់ថា ក្រុមលោក ម៉ៅ ម៉យ នៅតែជំរិតទាប្រាក់ពីពួកគាត់ទេរឺ ក៏លោក ម៉ៅ ម៉យ លេងល្បែងសៀក ថ្ពិនភ្នែក
ទេដឹង៕

mmoy3

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author