លោកអ៊ុកសំណាងប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង រងការរិះគន់កិបកេងប្រាក់ថែទាំជួសជុល

ព្រៃវែង ៖ មន្ត្រីថ្នាក់ក្រោមជាច្រើន បានរិះគន់ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម ខេត្តព្រៃវែង ប្រព្រឹត្តអំ
ពើពុករលួយ កិបកេងថវិកាជាតិ អស់ថវិកាជិត ១០០០លានរៀលក្នុងរយៈពេល ២ឆ្នាំ តាមរយៈការឃុបឃិត
កិបកេង លើខ្ទង់ប្រាក់សម្រាប់ថែទាំ និងជួសជុលអគារមន្ទីរ ។

ប្រភពបានឲ្យដឹងថា សម្រាប់ការថែទាំ និងការជួសជុល អគារមន្ទីរកសិកម្ម ខេត្តព្រៃវែង នៅឆ្នាំ ២០១៤ និង
ឆ្នាំ ២០១៥ គឺធ្វើឡើងដោយក្រុមហ៊ុន VSNK ដែលមានលោក ប៉ុង សុភីលី ជានាយកគ្រប់គ្រង និងមានទី
តាំងស្ថិតនៅផ្ទះលេខ   ៦១ ផ្លូវលេខ ២៦១ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ  តាមរយៈ
លទ្ធកម្មខេត្ត ប៉ុន្តែតម្លៃ នៃការថែទាំ និងជួសជុល ដែលធ្វើឡើងទាំងអស់ គឺសុទ្ធតែមាន អំពើពុករលួយ ដ៏ធ្ងន់
ធ្ងរ ហើយគុណភាពសំណង់ ដែលក្រុមហ៊ុនបានធ្វើ គឺមិនត្រឹមត្រូវតាមបទដ្ឋាន បច្ចេកទេស និងតម្លៃចំណាយ។

ប្រភពបានឲ្យដឹងទៀតថា៖ ជាក់ស្តែងនៅឆ្នាំ ២០១៥ ក្រុមហ៊ុនខាងលើ ទទួលសិទ្ធិទទួលការថែទាំ និងជួស
ជុលអគារ មន្ទីរកសិកម្មខេត្តព្រៃវែង ក្នុងតម្លៃ  ៨០០លានរៀល ប៉ុន្តែ ដែលក្រុមហ៊ុននេះ អនុត្តន៍បាន គឺមិន
ស្របទៅតាមគម្រោង និង តម្លៃចំណាយថវិកា ដែលចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ ។ ការអនុវត្តន៍
នោះមានចំណុចមិនល្អជាច្រើន ៖

១- ពិដានមិនដាក់គ្រោងឆ្អឹង ប្រើខ្សែលួសតូចចងភ្ជាប់ធ្នឹម ២- បាយអរជញ្ជាំងមិនបានឈូសចេញបូកថ្មី ប្រើ
ថ្នាំលាប ៣- គ្រោងឈើដំបូល ក្បៀងមិនដូរ ប្រើថ្នាំបាញ់យក ៤- រោងឡានសសរមិនបានជីករណ្តៅគ្រឹះ ចាក់
សាបយក ៥- រោងឡានការបង្ហាប់ ចាក់សាបផ្ទៃបាតមិនប្រើថ្ម ៤ x ៦ ប្រើកំទេចថ្មចាស់ ៦- ការបង្ហាប់ចាក់
សាបផ្ទៃបាតអគារ D.E មិនប្រើថ្ម ៤ x ៦ ប្រើកំទេចថ្មចាស់ ៧- អគារមិនបានប្រើថ្នាំកណ្តៀរលាប ៨- សង្ក័សី
ដាក់ទរស្តើង ៩- ឥដ្ឋការ៉ូបាតមានគុណភាពអន់ មិនសមតម្លៃដែលមន្ទីរបានគ្រោង ។

ប្រភពដដែលបានបន្តថា ៖ ចំពោះបញ្ហានេះ ត្រូវបានគណៈកម្មការត្រួតពិនិត្យ និងវាយតំលៃ ដំណើរការជួស
ជុលអគារមន្ទីរកសិកម្មខេត្តព្រៃវែង ឆ្នាំ ២០១៥ ដែលមានសមាភាពចំនួន១៣រូប បានបដិសេធមិនទទួលយក
សំណង់នេះទេ ដោយមានការសំណូមពរ មានការកែសម្រួលលើការជួសជុល នេះឡើងវិញ ។ សម្រាប់លោក
ប្រធានមន្ទីរ អ៊ុក សំណាង ទោះបីជាមានការទាមទារ ឲ្យមានការកែសម្រួល លើការជួសជុលពីគណៈកម្មការ
ត្រួតពិនិត្យ និងវាយតំលៃ ដំណើរការជួសជុល អគារមន្ទីរកសិកម្មខេត្តព្រៃវែង ឆ្នាំ ២០១៥ ក៏រូបគាត់នៅតែស៊ី
ញ៉េ ទទួលយកសំណង់ទាំងនោះដែរ ។

បញ្ហានេះ បានធ្វើឲ្យមន្ត្រីជាច្រើន កើតការក្តៅក្រហាយ ជាមួយ និងលោកប្រធានមន្ទីរយ៉ាងខ្លាំង ហើយមន្ត្រី
ថ្នាក់ក្រោម បានអះអាងថា ក្រុមហ៊ុនដែលទទួលថែទាំ និងជួសជុល មន្ទីរកសិកម្មនោះ គឺជាក្រុមហ៊ុនមួយ
ដែលរកស៊ី ចែកផលប្រយោជន៍ ជាមួយ លោកប្រធានមន្ទីរ រួមនិងគណៈកម្មការលទ្ធកម្មខេត្ត  ព្រៃវែង ។

ប្រភពដដែលបានបន្តថា ៖ នៅឆ្នាំ២០១៤ លោកប្រធានមន្ទីរ អ៊ុក សំណាង បានរួមដៃ ជាមួយប្រធាន ការិ
យាល័យគណនេយ្យ  លោក ស្រស់ ហ៊ុន និងលោកអនុប្រធានមន្ទីរ សំ សារុន ប្រព្រឹត្តអំពើពុករលួយ កិប
កេងថវិកា សម្រាប់ថែទាំ និងជួសជុលមន្ទីរអស់ជិត ៦០០លានរៀល លើទឹកប្រាក់ ដែលការចំណាយ សរុប
ជាង ៧០០លានរៀល ។ ហើយសម្រាប់ ឆ្នាំ២០១៥ លោកប្រធានមន្ទីរ អ៊ុក សំណាង និងបក្សពួកក៏បានរួម
ដៃគ្នាកិបកេងថវិកា សម្រាប់ជួសជុល និងថែទាំ មន្ទីរបន្តទៀតអស់   ទឹកប្រាក់មិនតិចជាង ៦០០លានរៀល
លើទឹកប្រាក់ចំណាយសរុប៨០០លានរៀលនោះ ។

ប្រភពដដែលបានបន្តថា ទោះបីជាប្រាក់ពុករលួយ មានការបែងចែក ឲ្យទៅមនុស្សជាច្រើន ប៉ុន្តែសម្រាប់
លោកប្រធានមន្ទីរ អ៊ុក សំណាង ដែលជាម្ចាស់អង្គភាពចំណាយ គឺរូបគាត់ជាអ្នកទទួលបានផលប្រយោជន៍
ច្រើន ជាងគេបង្អស់ សម្រាប់  មន្ត្រីពាក់ព័ន្ធផ្សេងៗ គឺទទួលបានផលប្រយាជន៍ តិចតូចតាមការបែងចែកពី
លោកប្រធានតែប៉ុណ្ណោះ ។ ចំពោះលោកប្រធានមន្ទីរ អ៊ុក សំណាង ក្រៅពីមានការរិះគន់ ក្នុងការប្រព្រឹត្តខាង
លើ រូបគាត់ ក៏ត្រូវបានមន្ត្រីថ្នាក់ក្រោមបាន  អះអាងថា បានប្រព្រឹត្តអំពើពុករលួយ ជាច្រើនចំណុចទៀតដែល
ធ្វើឲ្យរដ្ឋ បាត់បង់ថវិកាជាតិ ក្នុងរយៈពេល ២ឆ្នាំនេះជាង ១០០០លានរៀល ។ លើសពីនោះប្រធានមន្ទីររូបនេះ
ត្រូវបានមន្ត្រីថ្នាក់ក្រោម រិះគន់ថា មានចរិតក្រអើតក្រទម ប្រមាថមើល ងាយមន្ត្រីថ្នាក់ក្រោម ដោយយកអំ
ណាចខ្លួនជាប្រធានមន្ទីរ យកមកប្រើ ។

មន្ត្រីជាច្រើននៅមន្ទីរកសិកម្មខេត្តព្រៃវែង បានទទួចសុំ ឲ្យលោកអភិបាលខេត្តព្រៃវែង ដែលទើបឡើងថ្មី ជា
សុមេធី និងលោករដ្ឋមន្ត្រីក្រសួងកសិកម្ម អ៊ុក រ៉ាប៊ុន ជួយចាត់វិធានការ លើករណីអំពើពុករលួយ ខាងលើ ។
ព្រោះមន្ត្រីជាច្រើនអស់ជំនឿ  ទៅលើលោក អគ្គាធិការ និងលោកស្រី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់
ក្រសួងកសិកម្ម ដោយសារតែក្រុមទាំងពីរនេះកន្លងទៅ មិនបានបំពេញភារកិច្ចខ្លួន តាមវិជ្ជាជីវ:ទេ។/

09samnang1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author