កណ្តាល ៖ ចៅក្រមសាលា ដំបូងខេត្តកណ្តាល បានចេញ ដីកាអនុញ្ញាតឱ្យលក់ដី និងផ្ទះ ព្រមទាំងដីស្រែ
ប្រាំង កំពុង ស្ថិតនៅក្នុងកិច្ចសន្យាខ្ចីប្រាក់ពី សំណាក់ម្ចាស់ផ្ទះ ដែលបាន ចងការប្រាក់ដោយដាក់ប្លង់ផ្ទះ និង
ដីជាមួយម្ចាស់បំណុល ។
យោងតាមដីកាសម្រេច ឱ្យលក់ចុះលេខ ១៨កំបុត មិន មានអក្សរបញ្ជាក់គល់បញ្ជី របស់ចៅក្រម សាយ
សម្ភស្ស សេរី ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ អនុញ្ញាតឈ្មោះ សុន សុខឃៀង ទិញ ។
យោងតាមលិខិតស្នើសុំ ទិញចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០ ១៥ ។ យោងតាមដីកាសម្រេច ឱ្យលក់នេះ មិនបាន
បង្ហាញ ឈ្មោះម្ចាស់ដីទាំងពីរកន្លែង នោះទេ ។ ដីលំនៅដ្ឋាននិងផ្ទះ ក្បឿងលក់ក្នុងតម្លៃ ១១.៧០០ ដុល្លារអា
មេរិក ចំណែកឯដី ស្រែប្រាំងលក់ក្នុងតម្លៃ ១២. ៩៦០ដុល្លារអាមេរិក ។
ប្រភពពីប្រជាពលរដ្ឋរស់ នៅក្នុងភូមិអន្លង់ស្លែក ឃុំ សំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាលបានឱ្យដឹងថា ឈ្មោះអ្នកស្នើសុំទិញដីទាំងពីរ កន្លែងឈ្មោះ សុន សុខឃៀង នេះគឺជាម្ចាស់ផ្ទះនិងដីទាំងពីរ កន្លែងនេះ គឺ
មនុស្សតែមួយ ជាអ្នកលក់ និងអ្នកទិញ ទើប ចៅក្រម សាយ សម្ភស្សសេរី មិនបញ្ជាក់ឈ្មោះអ្នកលក់នៅ ក្នុង
ដីការសម្រេចអនុញ្ញាតឱ្យ លក់ ។ ការបង្កើតឱ្យមានរឿង បែបនេះដោយសារតែឈ្មោះ សុន សុខឃៀង នេះ
បានជំពាក់ ប្រាក់លោក ហ៊ុន ហ៊ីម កាល ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៩ ព្រមទាំងដាក់ប្លង់ដីផ្ទះទំហំ ទទឹង
១៩ម៉ែត្រ និងបណ្តោយ ១១០ម៉ែត្រ ។
នៅក្នុងដីកាសម្រេចអនុញ្ញាតឱ្យលក់របស់លោកចៅ ក្រម សាយ សម្ភស្សសេរី គឺ បានបង្ហាញដីផ្ទះទំហំ ១០
ម៉ែត្រ និងបណ្តោយ ១០០ ម៉ែត្រប៉ុណ្ណោះ ។ ការបង្ហាញ បែបនេះ គឺធ្វើឱ្យខុសពីទម្រង់ ដើមដែលមាននៅក្នុង
ប័ណ្ណ កម្មសិទ្ធិកាន់កាប់ដីធ្លីរបស់ ឈ្មោះ សុន សុខឃៀង ដែល ជាកូនបំណុលរបស់លោក ហ៊ុន ហ៊ីម ។
អ្វីដែលជាភាពមិនប្រក្រតី នៅក្នុងដីកាសម្រេចអនុញ្ញាត ឱ្យលក់របស់លោកចៅក្រម សាយ សម្ភស្សសេរី នេះ
គឺ មិនបង្ហាញឈ្មោះអ្នកលក់ គឺ បានបង្ហាញឈ្មោះ សុន សុខ ឃៀង ជាអ្នកសុំទិញទៅវិញ ។
ម៉្យាងវិញទៀតនៅក្នុង ដីកាសម្រេចឱ្យលក់ដដែលនោះ បានបង្ហាញភាពមិនប្រក្រតី មួយទៀតគឺមានកំណត់
ហេតុ ស្តីពីការដេញថ្លៃលក់ដោយ ស្រោមសំបុត្រចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៥ ។ យោង ទៅតាមនីតិវិធីរបស់
តុលាការ ដេញថ្លៃអចលនទ្រព្យនីមួយៗ គឺត្រូវប្រកាសឱ្យអតិថិជនចូល រួមដេញថ្លៃជាសាធារណៈ នៅក្នុង
តុលាការ ។
គួររំលឹកផងដែរថាឈ្មោះ សុន សុខឃៀង ជាកូនបំណុល ដែលជាភាគី “ខ” រីឯម្ចាស់ បំណុលឈ្មោះ ហ៊ុន
ហ៊ីម ជា ភាគី“ក” ដែលបានធ្វើកិច្ច សន្យាខ្ចីប្រាក់ចំនួន ៩ពាន់ដុល្លារ កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០០៩
ដោយសន្យាថា ត្រូវសងប្រាក់វិញ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១០ រយៈពេលមួយឆ្នាំដោយសន្យាថា នឹងបង់
ការប្រាក់រៀងរាល់ចុង ខែនីមួយៗ ដោយដាក់ប័ណ្ណ កម្មសិទ្ធិកាន់កាប់ដី និងផ្ទះ ទទឹងទំហំ ១៩ ម៉ែត្រ និង
បណ្តោយ ១១០ម៉ែត្រ ។
នៅក្នុងកិច្ចសន្យាខ្ចីប្រាក់ នេះ បានកំណត់យ៉ាងច្បាស់ លាស់ថា ភាគី “ខ”ឈ្មោះ សុន សុខឃៀង ពុំមានសិទ្ធិ
លក់ដី និងផ្ទះនេះបាននោះទេ លុះត្រាតែសងបំណុលភាគី “ក”លោក ហ៊ុន ហ៊ីម នេះ រួចរាល់ទើបអាចលក់
បាន ។
លោក ហ៊ុន ហ៊ីម ជា ម្ចាស់បំណុលបាននិយាយឱ្យ ដឹងកាលពីពេលថ្មីៗនេះថា រហូតមកទល់នឹងពេលនេះ
ឈ្មោះ សុន សុខឃៀង ដែល គេបានដឹងថា ជាគ្រូបង្រៀន បឋមសិក្សាមួយរូបនេះពុំបាន សងការប្រាក់ និង
ប្រាក់ខ្ចីចំនួន ៩ពាន់ដុល្លារ ដល់រូបលោក នោះទេ ហើយថែមទាំងឃុប ឃិតជាមួយលោកចៅក្រម សាយ
សម្ភស្សសេរី ចេញដីកា សម្រេចអនុញ្ញាតអោយលក់ អចលនទ្រព្យទាំងអស់នោះ ដែលមានឈ្មោះ សុន
សុខឃៀង ជាអ្នកទិញមានន័យថា អ្នក លក់ក៏ សុន សុខឃៀង អ្នក ទិញក៏ឈ្មោះ សុន សុខឃៀង មនុស្ស
តែមួយគត់ ។
រហូតមកទល់នឹងពេល នេះរូបលោក ហ៊ុន ហ៊ីម ជា ជនរងគ្រោះ ពុំទទួលបាន សំណងអ្វីនោះទេដូច្នេះលោក
ស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយផ្តល់នូវ
យុត្តិធម៌ដល់ រូបលោកផងដែរ ជាម្ចាស់ បំណុល ៕