កណ្តាល ៖ នៅឱកាសអបអរ សាទរជ័យជំនះ ៧មករា ខួប លើកទី៣៧ និងពិធីបុណ្យខួប ៣ឆ្នាំ ប្រគេនព្រះ
វិញ្ញាណព្រះ តេជគុណ យួន សំអុល អតីត ចៅអធិការវត្តរតនៈបុប្ផារាម ។
កម្មវិធីនេះបានប្រារឰធ្វើ ឡើងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅក្នុងទីធ្លាវត្ត រតនៈបុប្ផារាម ក្រោមអធិ
បតី ភាពដ៊៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ អៀង ប្រធានគណៈពង្រឹង ឃុំព្រែកអញ្ចាញ ។
នៅក្នុងកម្មវិធីនោះ ឯកឧត្តមបានឡើងសំណេះសំណាល សួរសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលចូលរួមក្នុង
កម្មវិធី ដោយ ឯកឧត្តម បានលើកឡើងពី គុណ៧មករា ទើបយើងទាំង អស់គ្នាមានជីវិតរស់មកទល់ សព្វ
ថ្ងៃនេះ គឺដោយគុណ៧ មករា យើងទាំងអស់គ្នាចង់ ចាំមិនភ្លេចនោះទេអ្នកដែលភ្លេច គុណ ៧មករា អ្នកដែល
ស្អប់ ៧មករា មានតែ ប៉ុលពតទេ។
ចប់ការសំណេះសំណាល ឯកឧត្តមបានអញ្ជើញកាត់ខ្សែ បូដើម្បីដាក់ឱ្យប្រើប្រាស់នៅ មហាកុដិ និងសមិទ្ធ
ផលនានា នៅក្នុងទីធ្លាវត្តរតនៈបុប្ផារាម នោះ ។
ចប់កម្មវិធី ឯកឧត្តម បាន ប្រគេនទឹកប្រាក់ចំនួន ១០០០ ដុល្លារ (មួយពាន់ដុល្លារអាមេរិក) ទៅព្រះចៅអធិការ
វត្ត រតនៈបុប្ផារាម សម្រាប់ចាត់ ចែងក្នុងពិធីបុណ្យនិងជួយ ចេញថ្លៃល្ខោនមួយយប់ទៀត ផង ។ ចំណែកប្រជា
ពលរដ្ឋ ចូលរួមក្នុងកម្មវិធីនាពេលនោះ ឯកឧត្តម បានជូនថវិកាក្នុង មួយនាក់ ១០០០០រៀល ដោយឡែក
យាយជីតាជីបាន ថវិកា ១ម៉ឺនរៀល និងសំពត់ សរមួយដុំ ។
គួរបញ្ជាក់ផងដែរនៅក្នុង នោះ ឯកឧត្តម គង់ អៀង បានប្រកាសជួយបង្គោលភ្លើង ចំនួនពីរ ដើម្បីឱ្យទៅនាយ
ក សាលាវិទ្យាល័យសម្រាប់បំភ្លឺ នៅក្នុងសាលានាពេលយប់ ក៏ប៉ុន្តែ ឯកឧត្តម បានបញ្ជាក់ ថា ឯកឧត្តម ជួយ
តែបង្គោល ភ្លើងទេ តែលុយថ្លៃភ្លើង សូម លោកនាយកសាលាចេញ ដោយខ្លួនឯង ហើយមិនត្រូវ រ៉ៃអង្គាស
ពីសិស្សឬពីលោកគ្រូ អ្នកគ្រូឡើយ ៕