កាលពីពេលថ្មីៗកន្លងទៅនេះ មានអ្នកលេង Facebook ជាច្រើន បានធ្វើការ បង្ហោះរូបថតមួយសន្លឹក ដែលនារីវ័យក្មេងម្នាក់ ស្លៀកពាក់ឈុតកូនក្រមុំ កាន់ដៃតាចាស់ម្នាក់ ក្នុងថ្ងៃរៀបការ ហើយអ្នកលេង Facebook ជាច្រើន បានរិះគន់ថា ដោយសារតែ អំណាចទឹកប្រាក់ធ្វើអោយ គាត់សុខចិត្ត រៀបការជាមួយតាចាស់។ ដោយសារតែ ការរិះគន់យ៉ាងច្រើន នៅលើទំពរ័ Facebook រហូតដល់មាន ទស្សនាវដ្តីក្នុងស្រុក មួយបានយករូបគាត់ទៅចុះផ្សាយ ដោយដាក់ថា បុរសចិន រៀបការជាមួយស្ត្រីខ្មែរ ដែលវាធ្វើអោយប៉ះពាល់ដល់ កិត្តិយស ម្ចាស់រូបថត។ ជាមួយគ្នានេះ ដែរមាន Account Facebook មួយដែលបានប្រាប់ថា ជាមិត្តភក្រ របស់ម្ចាស់រូបថត បានបង្ហោះ រិះគន់ដល់ ទស្សនាវដ្តីមួយនោះថា បើដឹងពត៌មាន មិនពិតសូម កុំធ្វើការ ចុះផ្សាយនាំអោយ ប៉ះពាល់ដល់កិត្តិយសគេ។ ហើយម្ចាស់ Account Facebook ដដែលនោះ បានបញ្ជាក់ប្រាប់ថា ម្ចាស់រូបថតម្នាក់នេះ មានឈ្មោះថា ឈួន ស្រីពៅ ចំណែកតាចាស់ម្នាក់នោះ ជាឪពុករបស់នាង មានឈ្មោះថា ឈួន តុង ដែលពួកគាត់ បានថតរូបជាមួយគ្នា ក្នុងថ្ងៃ រៀបអាពាហ៌ពិពាហ៌ របស់អ្នកនាង ឈួន ស្រីពៅ។ មិនត្រឹមតែប៉ុននោះទេ ម្ចាស់ Account Facebook ម្នាក់នោះ ក៍បានបង្ហាញ រូបថតអ្នកនាង ឈួន ស្រីពៅ ជាមួយនឹងស្វាមី ដើម្បីបញ្ជាក់អោយច្បាស់ថា គាត់មិនមែន រៀបការជាមួយតាចាស់ ដោយសារអំណាចមាសប្រាក់ឡើយ។ លើសពីនេះ គាត់បានសំណូមពរ អោយមានការ ចែកចាយ Share តគ្នាដើម្បី អោយពត៌មាន ពិតមួយនេះ ត្រូវបានបង្ហាញ កុំអោយមានការរិះគន់ ដល់ម្ចាស់រូបថត ដែលធ្វើអោយ ខូចកិត្តិយសរបស់គាត់ ទើប khmer-note សំរេច សរសេរ អត្ថបទនេះឡើង ក្នុងន័យ ជួយផ្សព្វផ្សាយ ពត៌មាន អោយម្ចាស់ដើម៕
ដកស្រង់ពី៖ khmer-note