(កំពត)៖ពស់ថ្លាន់១ក្បាល ទម្ងន់ ៤៣គីឡូក្រាម ប្រវែង ៥ម៉ែត្រ បានវាយប្រហារសត្វជ្រូកងាប់ឣស់ចំនួន ៣ក្បាល នៅវេលាម៉ោង ១រំលងឣាធ្រាត្រ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងទ្រុងខាងក្រោយផ្ទះ ជាប់មាត់ព្រែកកំចាយ ត្រើយខាងកើត ស្ថិតក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូ។ ម្ចាស់ជ្រូកឈ្មោះ មាស ធី ភេទប្រុស ឣាយុ៣៣ឆ្នាំ, សត្វជ្រូកដែលត្រូវពស់ថ្លាន់ វាយប្រហារនោះចំនួន ៣ក្បាល ក្នុងចំណោម ៦ក្បាល ឋិតក្នុងទ្រង់តែមួយ ជ្រូកមានទម្ងន់ចាប់ពី ៤៥ ដល់៦៥គីឡូក្រាម៕ PHOTO–>
ផ្តល់សិទ្ធិដោយ៖ Lookingtoday