ដោយ ៖ ប្រភពព័ត៌មាន
កំពង់ឆ្នាំង ៖ ករណីឃាតកម្មមួយ បានកើតឡើង នៅម៉ោង១០ និង០៥នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦
នៅក្នុងភូមិពាមពពេជ ឃុំកោះថ្កូវ ស្រុកជលគីរី បណ្តាលអោយយុវជនម្នាក់ បានស្លាបដោយ់ដាច់ឆ្អឹងកញ្ចឹង-ក
ដោយសារ ឃាតករម្នាក់ បានលបកាប់មួយកាំបិត ចំពីក្រោយពេញទំហឹង ខណៈជនរងគ្រោះ កំពុងជិះម៉ូតូ
១គ្រឿង នៅពីក្រោយមិត្តភ័ក្រគេ២នាក់ទៀត នៅផ្លូវបត់ក្នុងភូមិ ពេលត្រឡប់មកពីទិញសាច់ក្លែមវិញ។
នគរបាលព្រហ្មទណ្ឌ័ស្រុកជលគីរី បានអោយដឹងថា៖ យុវជនរងគ្រោះមានឈ្មោះ ផាន វណ្ណះ អាយុ២២ឆ្នាំ រស់
នៅក្នុងភូមិឃុំកើតហេតុ ត្រូវបានឃាតករ កាប់មួយកាំបិត ដាច់ឆ្អឹងកញ្ចឹង-ក ធ្លាក់ពីលើម៉ូតូស្លាប់ ផ្កាប់មុខក្នុង
ថ្លុកឈាមនៅ កន្លែងកើតហេតុ។
មិត្តភ័ក្រជនរងគ្រោះ ស្ថិតនៅក្នុងហេតុការនេះ ជាមួយជនរងគ្រោះឈ្មោះ សៀង ហាវ អាយុ១៩ឆ្នាំ បានអោយ
ប្រាប់សមត្ថកិច្ចថា៖ មុនពេលកើតហេតុ មិត្តភ័ក្រគេចំនួន៦នាក់ ក្រោយពីបានផឹកស្រា១លើករួចមក នៅផ្ទះ
មិត្តភ័ក្រ ក្បែររោងបុណ្យ ក្នុងភូមិពាមពពេជ ដោយអស់សាច់ក្លែម ក៏បាននាំគ្នាឡើងជិះម៉ូតូ២គ្រឿង មានគ្នា
៦នាក់ ទៅខាងកើតភូមិ រកទិញប្រហិតយកមកក្លែមបន្តទៀត។
ពេលទៅដល់ផ្ទះអ្នកចៀនប្រហិតលក់ ដោយរង់ចាំយូរ ក៏អោយមិត្រភ័ក្រ គេ៣នាក់ជិះម៉ូតូ១គ្រឿង ចាំយក
ប្រហិតក្លែម ចំណែកពួកគេ៣នាក់បានជិះម៉ូតូ១គ្រឿង ចេញមកមុន ដោយឈ្មោះ អឿន ផល្លា អាយុ២៥ឆ្នាំ
ជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម រូបគេ(ឈ្មោះ សៀង ហាវ) ជិះកណ្តាល និងឈ្មោះ ផាន វណ្ណះ ជាជនរងគ្រោះ
ជិះក្រោយគេ។ នៅពេលជិម៉ូះតូចេញពីផ្ទះ អ្នកលក់ប្រហិត មកដល់ផ្លូវបត់កែងស្តាំដៃមក កណ្តាលភូមិក៏ស្រាប់
តែមានគេលួចកាប់ ១កាំបិតពីក្រោយចំដាច់ឆ្អឹងកញ្ចឹង-ក ឈ្មោះ ផាន វណ្ណះ ធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗនៅនឹង
កន្លែងកើតហេតុតែម្តង។
ពេលនោះគេឃើញជនដៃដល់ស្លៀកខោខ្លី អត់ពាក់អាវកាន់កាំបិត១នៅដៃ គេចខ្លួនមកក្រោយទៅទិសខាង
កើតវិញបាត់ស្រមោលតែម្តង។ ក្រោយពេលកើតហេតុពួក គេក៏បានរត់ប្រាប់ប្រជាពលរដ្ឋ ក្នុងភូមិ អោយមក
ជួយមើល ហើយក៏បានរាយការណ៏ជូន មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល មកការពារនិងព័ទ្ធខ្សែ យាមកាមជុំវិញ
កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ ទៅតាមមុខជំនាញរបស់សមត្ថកិច្ចជំនាញ។
នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នគរបាលព្រហ្មទណ្ឌ័ស្រុកជលគីរី និងនគរបាលព្រហ្មទណ្ឌ័ខេត្ត បាន
សហការគ្នាចុះពិនិត្យកន្លែងកើហេតុ និងស្រាវជ្រាវនៅក្នុងភូមិកើតហេតុ ដើម្បីកំណត់រកមុខសញ្ញាជនដៃដល់
ជាឃាតករ ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ត្រូវជនដៃដល់កាប់១កាំបិត ដាច់ឆ្អឹងកញ្ចឹង-ក ស្លាប់
ភ្លាមៗតែម្តង។ ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងបានសន្និដ្ឋានជំហាន
ដំបូងថា អាចកើតឡើងដោយសាររឿងគំនំអ្វីមួយ។
ម្តាយនិងបងប្អូន យុវជនរងគ្រោះបានស្រែកទ្រហោយំ ក្នុងក្តីអាឡោះអាល័យ និងសំណូមពរដល់សមត្ថកិច្ច
មេត្តាជួយស្វែងរក ជនដៃដល់ ជាឃាតករអោយឃើញ ដើម្បីចាប់ខ្លួនយកផ្តន្ទាទោសតាមផ្លូវច្បាប់៕