បាក់ដីអណ្ដូងរ៉ែមាសស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ដោយ ៖ រស់ សុភា

ខេត្តមណ្ឌលគីរី ៖ យ៉ាងហោចណាស់ មានមនុស្សស្លាប់ នឹងរបួសធ្ងន់នឹងស្រាលផងដែរ ដោយសាករណីបាក់
ដីរណ្ដៅរ៉ែមាស់ កាលពីព្រឹកមិញ វេលាម៉ោង៧ នឹង១៥នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ ហេតុការណ៍
បាក់មាត់រណ្តៅរ៉ែមាស មួយកន្លែងនេះ ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះនៅខាងលើ ដោយកំពុង
តែនាំគ្នា រៀបចំបង្កាត់ភ្លើងកំដៅខ្លួន ព្រោះធាតុអាកាសត្រជាក់ពេក ខណ:នោះម្ចាស់រ៉ែមាស បានដេចឲ្យជនរង
គ្រោះ​ចុះទៅក្នុងរណ្តៅរ៉ែ ក្រោយមកបន្តិច រណ្តៅរ៉ែនោះ ក៏បានបាក់ស្រុតតែម្តង បណ្ដាលឲ្យស្លាបម្នាក់និងរបួស
យ៉ាងធ្ងន់ធ្ងរម្នាក់។

លោកអធិការ ស្រុកកែវសីមា បានឲ្យដឹងថា ជនរងគ្រោះ ដែលបាត់បង់ជីវិត មានឈ្មោះ លឹម សាន្ត ភេទប្រុស
អាយុ២១ឆ្នាំ មានស្រុកកំណើត នៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អ្នករងរបួសមាន ឈ្មោះ
អេន ណៃ ភេទប្រុស អា៣១ឆ្នាំ មានស្រុកកំណើត នៅភូមិត្បូងពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ចំណែកម្ចាស់រណ្ដៅរ៉ែមាន ឈ្មោះ ហេង សម្បត្តិ ភេទប្រុសអាយុ៤១ឆ្នាំ មានស្រុកកំណើតនៅភូមិ មេមត់ ឃុំ
មេម៉ត់ ស្រុកមេមត់។ បច្ចុប្បន្ននេះ អ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យបង្អែក ក្រុងសែនម
នោរម្យដើម្បីជួយសង្គ្រោះបន្ទាន់ ចំណែកសាកសព ត្រូវបានបងប្អូន យកទៅធ្វើបុណ្យ តាមប្រពៃណី ។

គួបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹង ហេតុការណ៍ខាងលើ ម្ចាស់រ៉ែមាសបានឲ្យដឹងថា នឹងដោះស្រាយជាសំ
ណង នៅពេលក្រោយ សម្រាប់ជនរងគ្រោះទាំងពីរនាក់ ៕

IMG-20160127-WA0016

IMG-20160127-WA0013

2016-01-27_14.08.44

សូមជួយស៊ែរព័ត៌មាននេះផង: