រថយន្ត២គ្រឿងដឹកឈើប្រណិតលោតឆត្រ​ ត្រូវបានសមត្ថកិច្ចបង្ក្រាប

ដោយ ៖ រស់ សុភា

ខេត្តមណ្ឌលគិរី ៖ បទល្មើសព្រៃឈើ នៅតែកើតមាន ស្របពេលសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍
ថា រាល់មន្ត្រីទាំងឡាយណា ដែលពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើ ដកខ្លួនចេញជាបន្ទាន់ ត្រូវទប់ស្កាត់កំអោយ
មានចរាចណ៍ ឬរត់ព័ន្ធតទៅទៀត ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ កងរាជអាវុធហត្ថស្រុកអូរាំង
ចាប់បានរថយន្ថម៉ាកLexius និងLangriser ពណ៌ខ្មៅចំនួន២គ្រឿង ដែលផ្ទុកឈើប្រណិត មានចំនួន៣០ដុំ
នៅចំណុចភូមិពូជូ ឃុំសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្នុងការចុះបង្ក្រាបខាងលើ មានការចូលរួមពី លោក សូ សុវិជ្ជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួមជាមួយ
គ្នានឹងលោក ជុយ សុឃៀង នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកែវសីមា រួមទាំងកម្លាំងកងរាជអាវុធហត្ថ ឃាត់
ខ្លួនជនសង្ស័យបានចំនួន៤នាក់ រត់គេចខ្លួនម្នាក់ ។

រីឯវត្ថុតាងឈើប្រណិតចំនួន៣០ដុំ នឹងរថយន្តត្រូវបាន នាំយកទៅរក្សាទុក្ខ នៅកងរាជអាវុធហត្ថស្រុកអូរាំង
ចំណែកជនសង្ស័យ ចំណែកជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនខ្លួន ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត
មណ្ឌលគិរី រងចាំកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បើដាក់ទៅតាមច្បាប់៕

IMG-20160127-WA0023

IMG-20160127-WA0022

IMG-20160127-WA0020

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author