ដោយ ៖ រស់ សុភា
ខេត្តមណ្ឌលគិរី ៖ បុរសវ័យជាង៣០ឆ្នាំម្នាក់ បានដេកស្លាប់នៅក្នុងរថយន្តរបស់ខ្លួន ខណ:ដេកនៅក្នុងរថយន្ត
រងចាំយកដំឡូង នៅនឹងចំការ១យប់ ហេតុការណ៍នេះបានកើរឡើង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅចំ
ណុចអូផ្លាយ ស្ថិតនៅភូមិពូរ៉ា ឃុំអំពូន ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
តាមការរៀបរាប់ ពីកម្មករដកដំឡូង បានឲ្យដឹងថា ជនរងគ្រោះ ជាថៅកែដំឡូង មានឈ្មោះ ភាន់ ហ៊ាង ភេទ
ប្រុសអាយុ៣៩ឆ្នាំ មុនកើតហេតុជនរងគ្រោះ បានបើករថយន្តមកទទួលលុយ ពីគេបានជាង១០០០០ដូលា
រួចជនរងគ្រោះ ក៍បានឈប់រថយន្ត សំរាកនៅកង្លែងកើតហេតុ ដោយចាក់ឡុកសោធ្វារ នៅទីនោះពេញ១យប់
រហូតដល់ភ្លឺទៀបដឹងថា ជនរងគ្រោះបានដេកស្លាប់នៅក្នុងរថយន្ត។
សមត្ថកិច្ច ក្រោយទទួលព័ត៌មានថា មានមនុស្សដេកស្លាប់នៅក្នុងរថយន្ត ក៍បានចុះទៅត្រួតពិនិត្យ នឹងធ្វើ
កុសល់វិចៃ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសាខ្យល់គរ័ ព្រោះមឹនមានស្លាកស្នាមអ្វីគួរ
ឲ្យសង្ស័យនោះទេ ហើយលុយជាង១០០០០ដុលា ក៍មិនមានបាត់ទៅណាដែរ ក្រោយពីធ្វើកុសល់វិចៃចប់
សាកសពត្រូវបាន សម្ថតិកិច្ច ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។/