ការដុតបំផ្លាញឈើនៅក្នុងក្រុមហ៊ុនទាំង៣ គ្រាន់តែជាការបំភាន់ភ្នែកមហាជន

ដោយ ៖ រស់ សុភា

ខេត្តមណ្ឌលគិរី ៖ ក្រុមហ៊ុនដីសម្បាទាន ៣កន្លែង ដែលដុតឈើបំផ្លាញចោល បាត់វត្ថុតាង ដើម្បីបំភណ្ឌ័ភ្នែក
មហាជន នឹងបំភាន់ភ្នែកច្បាប់ នៅពេល គណៈកម្មការ ជាតិ ដើម្បី ទប់ស្កាត់ និង បង្ក្រាប បទល្មើសព្រៃឈើ
កំពុងបើកប្រតិបត្តិការ ទប់ស្កាត់ បទ ល្មើស ព្រៃឈើនោះ គឺមានក្រុមហ៊ុន ចំនួន៣ ដែលទទួលបាន ដីសម្ប
ទាន សេដ្ឋកិច្ច ក្នុងខេត្តមណ្ឌលគិរី បានធ្វើសកម្មភាព ដុតបំផ្លាញឈើ នៅក្នុងដីសម្បទាន សេដ្ឋកិច្ច របស់ខ្លួន
យ៉ាង គឃ្លើន ។

រូបភាព នៃការដុត បំផ្លាញឈើប្រណីត និងឈើប្រភេទលេខ១ ក្នុងដីសម្បទាន ក្រុមហ៊ុន ទាំងនោះ ត្រូវបាន
ផ្សព្វផ្សាយ ជាសាធារណៈ តាមគេហទំព័រ សារព័ត៌មាន នានា និងបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក
ហើយ មានការ ចែករំលែក យ៉ាងទូលំទូលាយ ។ ដូច្នេះ គណៈកម្មការ ជាតិ ដើម្បី ទប់ស្កាត់ និង បង្ក្រាប បទ
ល្មើស ព្រៃឈើ មិនត្រូវទុក ឲ្យ ក្រុមហ៊ុន ទាំងនោះ គេចផុត ពី វិធានការច្បាប់ឡើយ ។

ពីដំបូង គេឃើញមានភ្លើងឆេះ គំនរ ឈើនៅក្នុងបរិវេណ ដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន ប៊ិញ ភឿក១ បំផ្លាញ
ឈើ អស់ ៨៨ កំណាត់ ហើយនៅយប់ ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ មាន ករណីដុតឈើនៅក្នុងដីសម្បទាន
សេដ្ឋកិច្ច ក្រុមហ៊ុន ២ទៀត គឺក្រុមហ៊ុន កសិកម្ម ខ្មែរ អង្គរ និង ក្រុមហ៊ុន ដាយ ណា ម ។ ក្នុង ដី សម្បទាន
សេដ្ឋកិច្ច ក្រុមហ៊ុន កសិកម្ម ខ្មែរ អង្គរ មានការ ដុតបំផ្លាញ ឈើ អស់ ៣៨កំណាត់ ហើយនៅក្នុង ដីសម្បទាន
ក្រុមហ៊ុន ដាយ ណា ម មានការ ដុតបំផ្លាញឈើ អស់ ២០០កំណាត់ ។

ការដុត បំផ្លាញឈើនោះ ត្រូវបាន មជ្ឈដ្ឋាននានា ថ្កោលទោសថា ជាការផ្គើន ទៅនឹង ប្រតិបត្តិការ របស់គណៈ
កម្មកា រ ជាតិ ដើម្បី ទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រៃឈើ ដោយ គ្មានញញើតអ្វីទាំងអស់ ។

ប្រភពពី មន្ត្រីរាជការ និង ប្រជាសហគម៏ក្នុង ខេត្តមណ្ឌលគិរី ទាំងមូលបាន លាតត្រដាងថា ក្រុមហ៊ុន ទាំង៣
ខាងលើ បាន បំពានកាប់ឈើ នៅក្នុងតំបន់អភិរក្ស ជីវៈចម្រុះ កែវ សីមា ហើយ ដឹកចូលទៅស្តុកទុក នៅក្នុង
បរិវេណ ដីសម្បទាន សេដ្ឋកិច្ច របស់ខ្លួន ។ នៅពេលដែល គណៈកម្មកា រ ជាតិ ដើម្បី ទប់ស្កាត់ និង បង្ក្រាប
បទល្មើស ព្រៃឈើ បើក ប្រតិបត្តិ ការបង្ក្រាប បទល្មើស ព្រៃឈើ ទើបឈ្មួញ ដុតឈើ ចោលដើម្បី បំបាត់
ភស្តុតាង និង គេចវេះ ពីការស៊ើបអង្កេត ។

អ្នកជាប់ពាក់ព័ន្ធ បទល្មើសកាប់ឈើ ខាងលើនេះ ត្រូវគេចង្អុលបង្ហាញថា គឺ លោក ជុ យ សុឃាង នាយផ្នែក
រដ្ឋបាល ព្រៃ ឈើកែវ សីមា លោក វង់ សុក្រ សិរី នាយ ខណ្ឌ រដ្ឋបាល ព្រៃឈើ ខេត្តមណ្ឌលគិរី និង លោក
អេង ប៊ុន ហ៊ាង អភិបាលខេត្ត មណ្ឌលគិរី ។ ដូច្នេះ គណៈកម្មការ ជាតិ ដើម្បី ទប់ស្កាត់ និងបង្ក្រាប បទល្មើស
ព្រៃឈើ គួរបើក ការស៊ើបអង្កេត ទៅលើមន្ត្រី ទាំង ៣ រូបនេះ ដើម្បី ឲ្យប្រជាពលរដ្ឋ មានការ ជឿជាក់ លើ
វិធានការ បង្ក្រាប បទល្មើស ព្រៃឈើ ប្រកបដោយ ប្រសិទ្ធភាព ៕

IMG-20160129-WA0003IMG-20160129-WA0006 IMG-20160129-WA0007

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author