ដោយ ៖ រស់ សុភា
មណ្ឌលគិរី ៖ ក្រោយពីមានបទបញ្ជា ពីលោក ឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបា ខេត្តមណ្ឌលគិរី
កម្លាំងការិយាល័យ ព្រហ្មទ័ណ្ឌកំរិតស្រាល បានចុះប្រតិបត្តិការ បង្ក្រាបកន្លែងល្បែងស៊ីសងយូគឺ មួយកន្លែង
កាលពីវេលាម៉ោង៨ នឹង៣០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិចំបក់ សង្កាត់ស្ពានមាន
ជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចុះបង្ក្រាប សមត្ថកិច្ចបានដកហូតនូវវត្តុ មានដូចជា ផ្ទាំងកៅស៊ូយូគឺ១ផ្ទាំង
ម៉ូតូC125 ចំនួន២គ្រឿង នឹងឃាត់ខ្លួនអ្នកញឿនល្បែង បានចំនួន៣នាក់ ទី១ ឈ្មោះ សាន គឹមស៊ាន ភេទ
ប្រុស អាយុ៤៥ឆ្នាំ ទី២ ឈ្មោះ ពេជ្យ ស៊ីឡុង ភេទប្រុស អាយុ១៩ឆ្នាំ ទី៣ ឈ្មោះ តែ លីជី ភេទប្រុស អាយុ
៣១ឆ្នាំ ពាក់ករណីខាងលើ អ្នកញឿនល្បែងទាំង៣នាក់ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យ ព្រហ្ម
ទ័ណ្ឌកំរិតស្រាល កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។/